ប្រទេសថៃបោះទុន៥,៦លានដុល្លារសម្រាប់កែលម្អកំពង់ផែ ដើម្បីលើកស្ទួយច្រករបៀងសេដ្ឋកិច្ច

ដោយ: លាងហួរ

ឈុនបុរី: ការិយាល័យដែនសមុទ្រប៉ាតាយ៉ា នៃប្រទេសថៃគ្រោងបន្តផែនការជួសជុលកំពង់ផែ Na Ban លើកោះលែនចំនួន២០០លានបាត (ប្រហែល៥,៥៨លានដុល្លារអាមេរិក) បន្ទាប់ពីបានឆ្លងកាត់ការសិក្សាវាយតម្លៃផលប៉ះពាល់បរិស្ថានរួចរាល់។

បច្ចុប្បន្ននេះ នាយកដ្ឋានសមុទ្រគ្រោងប្រមូលថវិកាសម្រាប់សារពើពន្ធឆ្នាំ២០២៤ ដើម្បីជួសជុលកំពង់ផែ Na Ban ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Ekkarat  Khantharo ប្រធានការិយាល័យដែនសមុទ្រប៉ាតាយ៉ា បានមានប្រសាសន៍ថា  នាយកដ្ឋានបានដាក់បញ្ចូលការកែលម្អកំពង់ផែ ទៅក្នុងផែនការសកម្មភាពរបស់ខ្លួន ក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅប៉ាតាយ៉ា និងបម្រើដល់ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC)ផងដែរ។  គម្រោងនេះត្រូវបានគេប៉ាន់ស្មានថា នឹងត្រូវចំណាយថវិកាប្រមាណ២០០លានបាត ដោយការសាងសង់ត្រូវការរយៈពេលចន្លោះពី២ទៅ៣ឆ្នាំ ដោយនឹងចាប់ផ្តើមភ្លាមៗ ក្រោយពីថវិកាត្រូវបានអនុម័ត។

លោក​បាន​បន្ត​ថា ផែនការ​រចនា​កំពង់ផែ​នេះមានរាង​ជាអក្សរ T ដែល​អាច​ផ្ទុក​ទូក​ដឹក​អ្នក​ដំណើរ​ធំៗ​ដែល​មាន​កៅអី​ចំនួន៣០០។ ចំណែកទូកតូចៗ និងទូកល្បឿនលឿនក៏អាចចតនៅកំពង់ផែនេះបានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here