សឹង្ហបុរី នឹងបង្កើនជំនួយហិរញ្ញប្បទានដល់ក្រុមហ៊ុនរបស់ខ្លួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

ដោយ៖ ចរិយា

សឹង្ហបុរី៖ ភ្នាក់ងារសហគ្រាសសឹង្ហបុរី (Enterprise Singapore) ដែលនៅក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសឹង្ហបុរី បានប្រកាសកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ ថា ខ្លួននឹងបង្កើនការផ្តល់ជំនួយហិរញ្ញប្បទាន និងពង្រីកគម្រោងប្រាក់កម្ចី ដើម្បីបន្តគាំទ្រក្រុមហ៊ុនជាច្រើន ដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។

ភ្នាក់ងារនេះ បានលើកឡើងថា ការផ្តល់ជំនួយនេះធ្វើឡើង ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក៏ដូចជាគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុននៅបរទេស និងការបង្កើនសមត្ថភាពបច្ចេកវិទ្យារបស់ពួកគេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គភាពខាងលើ បានឱ្យដឹងទៀតថា “រាល់គម្រោងការទាំងអស់ ដែលពួកយើងបានដាក់ចេញមិនមែនគ្រាន់តែដើម្បីជួយក្រុមហ៊ុនរបស់យើង អាចឆ្លងកាត់បាននូវបញ្ហាប្រឈម”។

លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម Chan Chun Sing បានបប្រាប់មកកាន់អ្នកកាសែត បន្ទាប់ពីការធ្វើដំណើរទស្សនកិច្ចនៅក្រុមហ៊ុនគ្រឿងអលង្ការ SK គ្រុបកាលពីថ្ងៃចន្ទ បានឱ្យដឹងថា “សំខាន់ជាងនេះទៅទៀត ពួកយើងសង្ឃឹមថា ក្រុមហ៊ុនរបស់ពួកយើង ពិសេសក្រុមហ៊ុនលក់រាយរបស់ពួកយើង នឹងអាចប្រើប្រាស់ជំនួយនេះសម្រាប់ផលិតផលថ្មី ទីផ្សារថ្មីរបស់ពួកគេ ដូច្នេះពួកគេអាចទទួលបានកំណើនជាថ្មី អំឡុងពេលកូវីដ១៩”។

ដោយសារមានការរឹតបន្តឹងរំខានដល់ដំណើរ ការគម្រោងជំនួយការត្រៀមសម្រាប់ទីផ្សារ(MRA) ដែលគាំទ្រសហគ្រាសក្នុងស្រុកដែលសម្លឹងមើលការពង្រីកនៅបរទេស នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែវិច្ចិកា ដើម្បីរួមបញ្ចូលទាំងការគាំទ្រ ដល់ការចូលរួមនៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូ។

សកម្មភាពបែបនេះ នឹងជំរុញការលើកទឹកចិត្ត និងជួយឱ្យក្រុមហ៊ុនអាចស្វែងរកឱកាសពាណិកម្មនៅក្រៅប្រទេសតាមរយៈវេទិកាកិច្ចប្រជុំតាមរយៈវីដេអូ ដែលមិនចាំបាច់ធ្វើដំណើរមកដោយផ្ទាល់។

កម្រិតការគាំទ្រនៃមូលនិធិនេះ ដល់គម្រោងត្រៀមជំនួយការទីផ្សារនៅចន្លោះថ្ងៃទី១ខែវិច្ចិកា ឆ្នាំនេះ និងរហូតដល់ថ្ងៃទី៣០ ខែកញ្ញ ឆ្នាំក្រោយ មានការកើនឡើងជាង៧០%។ កម្រិតការគាំទ្រនោះនឹងកើនឡើងលើសពី៧០%នៅខែតុលាឆ្នាំក្រោយ។
ភ្នាក់ងារនេះ ក៏បានពង្រីកគម្រោងបង្កើនការអភិវឌ្ឍន៍សហគ្រាស និងគម្រោងបង្កើនដំណោះស្រាយផលិតភាព។
គម្រោងអភិវឌ្ឍន៍សហគ្រាសបានផ្ដល់នូវការគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក ដើម្បីទទួលបានកំណើន និងការផ្លាស់ប្ដូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here