រុស្ស៊ីកាត់បន្ថយកញ្ចប់ថវិកាសម្រាប់សាលារៀន និងមន្ទីរពេទ្យក្នុងឆ្នាំ២០២៣ ដើម្បីទុកលុយធ្វើសង្គ្រាមនៅអ៊ុយក្រែនឬ

ដោយៈ សុខុម

ម៉ូស្កូៈ រុស្ស៊ីគ្រោងចំណាយរហូតដល់ទៅជិត១ភាគ៣ នៃកញ្ចប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៣ ទៅលើវិស័យការពារជាតិ និងសន្តិសុខក្នុងស្រុក ហើយនឹងកាត់បន្ថយថវិកា សម្រាប់សាលារៀន មន្ទីរពេទ្យ និងផ្លូវថ្នល់ដើម្បីបង្វែរសាច់ប្រាក់ទុក ជួយគាំទ្រយុទ្ធនាការយោធារបស់ខ្លួន ក្នុងសង្គ្រាមនៅអ៊ុយក្រែន។

ការវិភាគរបស់ទីភ្នាក់ងារព័ត៌មាន Reuters ទៅលើកញ្ចប់ថវិកាជាតិរុស្ស៊ីបានបង្ហាញថា រដ្ឋាភិបាលក្រុងម៉ូស្គូ នឹងចំណាយប្រាក់សរុបរហូតដល់ទៅ១៥៥ពាន់លានដុល្លារអាមេរិក ទៅលើវិស័យការពារជាតិ និងសន្តិសុខ ដោយវិស័យអាទិភាពផ្សេងៗទៀត ត្រូវផ្អាកសិនក្នុងឆ្នាំដ៏សំខាន់ឆ្ពោះទៅកាន់ការឈរឈ្មោះ បោះឆ្នោតរបស់ប្រធានាធិបតី វ្លាឌីមៀ ពូទីន ជាថ្មីម្ដងទៀតនៅឆ្នាំ២០២៤។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឱ្យដឹងថា គ្រាន់តែការចំណាយផ្នែកសន្តិសុខជាតិ នឹងកើនឡើងរហូតដល់ទៅ៥០% បើធៀបនឹងឆ្នាំ២០២២។

ការចំណាយលើផ្នែកយោធា និងសន្តិសុខជាតិរួមបញ្ចូលគ្នានេះគឺច្រើនបំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ សម្រាប់វិមានក្រឹមឡាំង (រុស្ស៊ី)។ ប៉ុន្តែចំនួននេះ គឺស្មើត្រឹមតែប្រមាណ១៨%ប៉ុណ្ណោះ នៃថវិកាដែលសហរដ្ឋអាមេរិក គ្រោងនឹងចំណាយក្នុងឆ្នាំសារពើពន្ធ បន្ទាប់ទៅលើវិស័យការពារជាតិ និងសន្តិសុខជាតិ។

ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅដើម្បីសុំការបំភ្លឺជុំវិញរឿងនេះ ក្រសួងហិរញ្ញវត្ថុរុស្ស៊ី មិនបានឆ្លើយតបនោះទេ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here