អគារការិយាល័យជួលថ្មីចំនួន៣ ប្រកាសបញ្ចប់ការសាងសង់នៅត្រីមាសទី៣

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ អគារការិយាល័យជួលថ្មីចំនួន៣ ត្រូវបានបញ្ជាប់ការសាងសង់នៅត្រីមាសទី៣ មានដូចជាអគារការិយាល័យ TK Central អគារ The Point និងអគារ Sayon Phnom Penh ដែលនឹងចូលរួមចំណែកក្នុងទីផ្សារផ្គត់ផ្គង់ការិយាល័យបន្ថែម ៣០ ០០៧ ម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។

នៅដំណាច់ឆ្នាំនេះ អត្រាការិយាល័យជួលនៅទំនេរនៅទូទាំងទីផ្សារត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ ២០១១។ នៅត្រីមាសទី៣ អត្រានៃការកាន់កាប់មាន ៧៤,៧%។ ទោះយ៉ាងណាជា មួយនឹងការបញ្ចប់គម្រោងជាច្រើននៅត្រីមាសទី៤ ឆ្នាំ២០២០ នឹងធ្វើឱ្យអត្រានៃការកាន់កាប់ការិយាល័យជួលទំនងជានឹងធ្លាក់ចុះថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងការិយាល័យជួលចំនួន៨ ត្រូវបានបញ្ចាប់ការសាងសង់គិតចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ដោយអត្រាទំនេរគិតជាមធ្យមមានការកើនឡើងខ្ពស់។ ការអភិវឌ្ឍការិយាល័យជួលមួយចំនួននឹងត្រូវបានពន្យារពេល ដោយមានប៉ាន់ស្មានថា មានទំហំ ៥០,០០០ ម៉ែត្រការ៉េត្រូវបានពន្យារពេលទៅដល់ឆមាសទី១ ឆ្នាំ២០២១។

ការិយាល័យជួលបង្ហាញពីភាពរឹងមាំនៅឆ្នាំ២០១៩ ប៉ុន្តែការព្យាករថានឹងបន្តមានការរីកចម្រើនក្នុងវិស័យនេះនៅឆ្នាំ ២០២០ ត្រូវបានប៉ះពាល់ដោយជំងឺកូវីដ១៩ ដែលនាំឱ្យមានការកែតម្រូវការតម្លៃជួលលើការិយាល័យជួលទាំងអស់។ តម្លៃការិយាល័យជួលកម្រិត B នៅក្នុងតំបន់ពាណិជ្ជកម្មធ្លាក់ចុះ ៦.៣% ហើយការិយាល័យប្រភេទនេះ បានធ្លាក់ចុះ៩,៤% នៅក្រៅតំបន់ពាណិជ្ជកម្ម។

លើសពីនេះទៀត ការិយាល័យជួលកម្រិត C នៅក្រៅតំបន់ពាណិជ្ជកម្ម ធ្លាក់ចុះ ៤,២% ផងដែរ។ ការិយាល័យជួលកម្រិត C នៅតំបន់ពាណិជ្ជកម្ម កើនឡើង ២,៦% ក្នុងត្រីមាសនេះ។ ម្ចាស់អគារ បន្តប្រើវិធីសាស្រ្តជាក់ស្តែង ដើម្បីធ្វើឱ្យប្រសើរឡើងនូវការផ្តល់ជូនរបស់ពួកគេដល់អតិថិជន។

សម្រាប់ផ្នែកការិយាល័យសហកម្មសិទ្ធិ (Starta-Title) មិនមានការបញ្ចប់គម្រោងថ្មីក្នុងត្រីមាសនេះទេ។ ទោះយ៉ាងណាក្តី សុទិដ្ឋិនិយមរបស់អ្នកអភិវឌ្ឍន៍នៅតែមានក្នុងវិស័យ ខណៈការដាក់ដំណើរការអគារថ្មីចំនួនពីរត្រូវបានប្រកាស ដូចអគារ Benrich Tower ស្ថិតក្នុងខណ្ឌដូនពេញ និងអគារ Odom Tower ស្ថិតនៅក្នុងខណ្ឌចំការមន៕

LEAVE A REPLY

Please enter your comment!
Please enter your name here