FATFត្រៀមដកកម្ពុជាចេញពីបញ្ជីរប្រផេះនៃពីការកំចាត់ការលាងសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ Financial Action Task Force(FATF) នឹងអញ្ជើញមកទស្សនកិច្ចកម្ពុជានៅឆ្នាំ២០២៣ ដែលមានគោលដៅដើម្បីដកកម្ពុជាចេញពីបញ្ជីរប្រផេះ ក្នុងនាមជាប្រទេសដែលគ្មានការលាងសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម។

ក្រុមមន្រ្តីក្រសួងសាធារណៈការ និងស្ថាប័នពាក់ព័ន្ឋបានរៀបចំកិច្ចប្រជុំដ៏សំខាន់មួយ ដែលកិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យលទ្ធផល នៃសេចក្តីសម្រេចរបស់មហាសន្និបាត ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force-FATF ) លើរបាយការណ៍វឌ្ឍនភាពជុំទី១០របស់កម្ពុជា ព្រមទាំងដាក់ចេញនូវទិសដៅការងារបន្ត ដើម្បីត្រៀមលក្ខណៈឱ្យបានល្អប្រសើរ សម្រាប់ការចុះដោះស្រាយ ការងាររបស់ក្រុមអធិការកិច្ច ដែលនឹងអញ្ជើញមកដល់កម្ពុជា នៅអំឡុងខែមករា ឆ្នាំ២០២៣ខាងមុខ ដើម្បីពិនិត្យវាយតម្លៃចុងក្រោយ ដកកម្ពុជាចេញពីបញ្ជីប្រផេះ FATF នាពេលខាងមុខ។

ព៌តមានពីកិច្ចប្រជុំនេះបានឲ្យដឹងថា កម្ពុជាបានរៀបចំរបាយការណ៍វឌ្ឍនភាពជុំទី១០ និងបានដាក់ជូនFATF បានទាន់ពេលវេលា ដោយក្នុងរបាយការណ៍នេះ បានរំលេចឱ្យឃើញពីវឌ្ឍនភាពល្អប្រសើរ ប្រហាក់ប្រហែ​លនឹងវឌ្ឍនភាពជុំទី៩ ហើយមហាសន្និបាទFATF កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថាកម្ពុជាអនុវត្តន៍ បានពេញលេញនូវផែនការសកម្មភាពទាំងអស់ ដែលនៅសេសសល់ និងបានសម្រេចឱ្យមានការចុះធ្វើទស្សនកិច្ចផ្ទាល់ (On-site Visit) នៅក្នុងខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានថ្លែង នូវការកោតសរសើរយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការសហការល្អពីសំណាក់គ.ស.ហ នៃ ក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំធ្វើការងារយ៉ាងសកម្ម រហូតអាចសម្រេចបាន លទ្ធផលជាវិជ្ជមានល្អប្រសើរជាបន្ដបន្ទាប់។

ក្រោមការដឹកនាំចង្អុលបង្ហាញាពីឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងដឹកនាំអនុវត្តផ្ទាល់ដោយលោកសួង ហេង រដ្ឋលេខាធិការទទួលបន្ទុក បានរួមចំណែកយ៉ាងសកម្ម ឆាប់រហ័ស ក្នុងការស្រាវជ្រាវ ផ្តល់ព័ត៌មាន ទិន្នន័យពាក់ព័ន្ធ ជាពិសេសភាគច្រើនលើ ទិន្នន័យព័ត៌មានមធ្យោបាយដឹកជញ្ជូន ដែលជាប់ការសង្ស័យក្នុងបទល្មើសការសម្អាតប្រាក់ តាមការស្នើពីស្ថាប័នមានសមត្ថកិច្ច។

មន្រ្តីជាន់ខ្ពស់បានលើកឡើងថា ការសម្រេចរបស់FATF ឱ្យមានការធ្វើទស្សនកិច្ចកម្ពុជា ដោយផ្ទាល់នេះ មិនត្រឹមតែជាជោគជ័យ ក្នុងជំហានដ៏សំខាន់មួយសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែជាឱកាសមាសដ៏កម្រឆ្ពោះទៅរកការដកកម្ពុជា ចេញពីបញ្ជីប្រផេះ ដែលជាគោលដៅចុងក្រោ យនៃបេស​កកម្មរបស់គ.ស.ហ។ ការចុះទស្សនកិច្ចផ្ទាល់នាពេលខាងមុខនេះ គឺជាដំណាក់កាលចុងក្រោយនៅក្នុងក្របខ័ណ្ឌ នៃនីតិវិធី របស់FATF មុនសម្រេចដកកម្ពុជា ចេញពីបញ្ជីប្រផេះរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here