ការសិក្សា៖ អ្នក​អភិវឌ្ឍន៍​នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​ខុន​ដូ​នៅ​ទីក្រុង​ភ្នំពេញ

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ការផ្គត់ផ្គង់​ខុន​ដូ​សរុប​នៅ​ទូទាំង​រាជធានី​ភ្នំពេញ មានការ​កើនឡើង ៣,៩៧%ក្នុង​រយៈពេល​ត្រីមាស​ទី៣ ខណៈ​ការកើនឡើង​នេះ​មានការ​ចូលរួម​តែមួយ​ពី​កា​រប​ច​ញ្ច​ប់​ដំណាក់កាល​ទី១របស់​គម្រោង​Urban Village ហើយ​បាន​បង្កើន​ការផ្គត់ផ្គង់​ខុន​ដូ​តម្លៃ​សមរម្យ ១៥.៦៧%។ នេះ​បើ​យោងតាម​កា​របាយការណ៍​ចុងក្រោយ​របស់​ក្រុមហ៊ុន CBRE Cambodia ។

អំឡុង​ត្រីមាស​ទី៣នេះ មិនមាន​គម្រោង​ថ្មី​ណាមួយ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ទេ ប៉ុន្តែ​មាន​គម្រោង៣ បាន​ដាក់ចេញ​ការអភិវឌ្ឍ​នូវ​ដំណាក់កាលថ្មីៗ ទៅក្នុង​ទីផ្សារ​ផ្គត់ផ្គង់ ដែល​បង្ហាញថា អ្នក​អភិវឌ្ឍន៍​ដែល​ស្គា​ល់ពី​ទីផ្សារ​ក្រុងភ្នំពេញ នៅតែមាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍​បានឱ្យដឹងថា គេ​រំពឹងថា​នៅ​ត្រីមាស​ទី៤ឆ្នាំនេះ នឹង​ឃើញ​ការបញ្ចប់​គម្រោង​ចំនួន៤បន្ថែមទៀត ដែល​នឹង​ចូលរួមចំណែក​ក្នុង​ទីផ្សារ ប្រមាណ២,៦០០យូ​នី​ត ។ ទោះយ៉ាងណា ការពន្យា​ពេល​នៃ​ការសាងសង់ នៅតែ​បន្ត​កើតមាន​នៅក្នុង​វិស័យនេះ ដោយ​បច្ចុប្បន្ន​មាន​គម្រោង​ចំនួន៦ ពន្យា​ពេល​បញ្ចប់​គម្រោង​ទៅ​ឆ្នាំ២០២១ ។

តម្លៃ​លក់​ជា​មធ្យម​នៅ​គ្រប់ផ្នែក បាន​បន្ត​ប្រឈម​នឹង​សម្ពាធ​ធ្លាក់ចុះ នៅក្នុង​ត្រីមាស​ទី។ ខុន​ដូ​តម្លៃ​មធ្យម​ធ្លាក់ចុះ១,៣៩% ខុន​ដូ​តម្លៃ​សមរម្យ​ធ្លាក់ចុះ១,១៧% និង​ខុន​ដូ​ប្រណីត ធ្លាក់ចុះ ១,០២% ។

អ្នក​អភិវឌ្ឍន៍​នៅតែ​សកម្ម ក្នុងការ​ផ្តល់​ការបញ្ចុះ​តម្លៃ និង​ការផ្សព្វផ្សាយ​ពី​ខុន​ដូ​យូ​នី​ត​នៅក្នុង​គម្រោង​របស់​ពួកគេ ដើម្បី​រក្សា​ល្បឿន​លក់។

អ្នក​អភិវឌ្ឍន៍​ជាច្រើន បាន​ផ្តោតលើ​ការផ្តោត​លើ​អ្នកទិញ​ក្នុងស្រុក ហើយ​វា​គឺជា​និន្នាការ​នេះ​ដែល​បាន​កាត់បន្ថយ​តម្លៃ ខណៈ​អ្នក​អភិវឌ្ឍន៍​ប្រកួតប្រជែង សម្រាប់​ការលក់។

ក្នុងអំឡុង​ត្រីមាស​ទី៣ ឆ្នាំ ២០២០ ការជួល​ខុន​ដូ​ក៏មាន​ការកែប្រែ​បន្តិច​ដែរ។ ការជួល​ខុន​ដូ​តម្លៃ​មធ្យម បាន​ថយចុះ ១,៧១% ខណៈ​ការជួល​ខុន​ដូ​លំដាប់​ប្រណីត ត្រូវបាន​រង​ផលប៉ះពាល់​បន្ថែម​ដោយមាន​ការធ្លាក់ចុះ ២,៨៨% ។

ការកែសំរួល​ទាំងនេះ​បង្ហាញថា ទីក្រុង​ភ្នំពេញ បាន​ផ្លាស់ប្តូរ​ទៅរក​ទីផ្សារ​ជួល ដែល​ម្ចាស់​ខុន​ដូ កំពុង​ជំរុញ​ការជួល​បន្ត​ដោយមាន​ការបញ្ចុះ​តម្លៃ និង​ជំរុញ​ការលើកទឹកចិត្ត​ផ្សេងទៀត ដើម្បី​ទាក់ទាញ​អ្នក​ជួល។

នៅ​ទូទាំង​វិស័យនេះ ម្ចាស់​ខុន​ដូ ត្រូវបាន​គេ​កែលម្អ​សោភ័ណភាព និង​សេវាកម្ម សម្រាប់​ផ្តល់ជូន​អតិថិជន។ ទីផ្សារ​ប្រកួតប្រជែង​កាន់តែច្រើន ក៏​អាច​ត្រូវបាន​មើលឃើញ​តាមរយៈ​ទីភ្នាក់ងារ​ជួល និង​ការធ្វើ​ទីផ្សារ​ផ្សព្វផ្សាយ​ពី​ខុន​ដូ កើនឡើង​កាន់តែច្រើនឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here