ចំណេះដឹង! តើ​បដិវត្តន៍​ឧស្សាហកម្ម ៤.០គឺជា​អ្វី?

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ បច្ចេកវិទ្យា​ជំរុញ​ផលិតភាព​កំពុង​ធ្វើ​ឲ្យ​ពិភពលោក ដែល​យើង​កំពុង​រស់នៅ​បច្ចុប្បន្ន មានការ​ប្រែប្រួល​ដូចជា របៀប​ដែល​យើង​ផលិត និង​ប្រើប្រាស់​ជាដើម។ នេះ​គឺជា​បដិវត្តន៍​ឧស្សាហកម្ម​ទី៤ ដែល​គេ​ហៅ​កាត់​ម្យ៉ាង​ទៀតថា (ឧស្សាហកម្ម ៤.០) ។

ឧស្សាហកម្ម៤.០ សំដៅលើ​ការអភិវឌ្ឍ​បច្ចេកវិទ្យា ជឿនលឿន​មួយចំនួន ដូចជា ការបោះ​ពុ​ម្ភ​3D បច្ចេកវិទ្យា​មនុស្ស​យន្ត បច្ចេកវិទ្យា​ជីវសាស្ត្រ quantum computing ទំនើបកម្ម​លើ​បណ្ដាញ​ទូរគមនាគមន៍ និង​ចំណេះធ្វើថ្មីៗអំពី​ការគ្រប់គ្រង​ផលិតកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចេកវិទ្យា​ទាំងនេះ ក៏​នឹងធ្វើ​ឲ្យ​មានការ​ផ្លាស់​ដំណើរការ​ផលិតកម្ម ដែល​នាំ​ឲ្យ​មានការ​ចោទសួរ​អំពី ទស្សនទាន​សេដ្ឋកិច្ច​ជា​មូលដ្ឋាន​មួយចំនួន ក៏ដូចជា​ការបែងចែក​កម្លាំង​ពលកម្ម និង​ឧត្ដមភាព​នៃ​ការប្រកួតប្រជែង​ជាដើម។

មានន័យថា នឹងមាន​ការផ្លាស់ប្តូរ​យ៉ាងខ្លាំង​ដល់​ផលិតកម្ម ការរៀបចំ​សេដ្ឋកិច្ច និង​ការដឹកជញ្ជូន ដោយសារតែ​មានការ​បង្កើត​យ៉ាង​ឆាប់រហ័ស នូវ​ផលិតភាព តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម និង​ការបង្កើន​គុណភាព​ផលិតផល។

បដិវត្តន៍​ឧស្សាហកម្ម​ទី៤ បាន​លេច​ឡើងជា​ប្រធានបទ​សំខាន់​មួយ ដែល​បាននិងកំពុង​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ពី​សំណាក់​មេដឹកនាំ​ពិភពលោក អ្នកសិក្សា អ្នកអនុវត្ត អ្នកជំនាញ អ្នកបង្កើត​គោលនយោបាយ និង​សាធារណៈជន​ទូទៅ ហើយ​ត្រូវបាន​រំពឹងទុក​ថា ឥទ្ធិពល​របស់​វា​នឹង​លាត​ស​ន្ធឺ​ង​លើ​ស្ទើរតែ​គ្រប់​ជ្រុង និង​គ្រប់​ទិដ្ឋភាព​នៃ​ជីវិត​របស់​មនុស្ស៕

LEAVE A REPLY

Please enter your comment!
Please enter your name here