ការសិក្សា៖ អាស៊ាននៅតែមានភាពទាក់ទាញសម្រាប់អាជីវកម្មអឺរ៉ុប

ដោយ៖ វុទ្ធី
ភ្នំពេញ៖ ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន បានចេញផ្សាយការស្ទង់មតិធុរកិច្ចលើកទី៦ របស់ខ្លួនកាលពីថ្មីៗនេះ និងបានបង្ហាញថា អាជីវកម្មអឺរ៉ុបភាគច្រើន ដែលមានមូលដ្ឋាននៅក្នុងតំបន់ មើលឃើញថា អាស៊ានកំពុងផ្តល់នូវឱកាសសេដ្ឋកិច្ចល្អបំផុត ហើយរំពឹងថានឹងរីកចម្រើនបន្ថែមទៀតនៅក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ទោះយ៉ាងណា ក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន លើកឡើងពីឧបសគ្គខ្សែសង្វាក់ផ្គត់ផ្គង់ សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ថាជាបញ្ហាសំខាន់ដើម្បីដោះស្រាយ។

ក្នុងចំណោមចំណុចសំខាន់ៗនៃការស្ទង់មតិក្នុងឆ្នាំនេះគឺ ៥៦ ភាគរយនៃផែនការធុរកិច្ចអ៊ឺរ៉ុបគី ដែលគ្រោងនឹងចូលទីផ្សារអាស៊ាន មានការធ្លាក់ចុះពី ៦១ ភាគរយកាលពីឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកឆ្លើយតប ៦៥ ភាគរយ បានចាត់ទុកប្រទេសថៃ ជាទិសដៅល្អបំផុតទី២សម្រាប់ការពង្រីកអាជីវកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-អាស៊ានស្រដៀងនឹងឆ្នាំមុន។ ៥៩ ភាគរយនៃអ្នកឆ្លើយតបនៅក្នុងប្រទេសថៃ គឺពួកគេពេញចិត្តទំនួលខុសត្រូវរបស់រដ្ឋាភិបាលថៃ ក្នុងកំឡុងពេល Covid-19 នេះ ។

អ្នកឆ្លើយតប ៥៣ ភាគរយមើលឃើញថា អាស៊ានជាតំបន់ដែលមានឱកាសសេដ្ឋកិច្ចល្អបំផុត បើប្រៀបធៀបមានអ្នកឆ្លើយបែបនេះចំនួន ៦៣ ភាគរយកាលពីឆ្នាំមុន។ ៤៧ ភាគរយកំពុងពិចារណារៀបចំសង្វាក់ផ្គត់ផ្គង់ឡើងវិញ បន្ទាប់ពីជំងឺ Covid-19 ដោយអាស៊ាន អឺរ៉ុប និងចិនត្រូវបានគេមើលឃើញថាជាទិសដៅទាក់ទាញកំពូល។

អ្នកឆ្លើយតប ៧៣ ភាគរយរំពឹងថានឹងពង្រីកពាណិជ្ជកម្ម និងការវិនិយោគបនៅពេលច្ចុប្បន្ននៅក្នុងអាស៊ានក្នុងរយៈពេល ៥ ឆ្នាំខាងមុខ បើប្រៀបធៀបទៅនឹងឆ្នាំមុនគីមាន ៨៤ ភាគរយ។ មានតែ ២ ភាគរយប៉ុណ្ណោះដែលមានគិតថា សមាហរណកម្មសេដ្ឋកិច្ចអាស៊ានកំពុងរីកចម្រើនយ៉ាងលឿន ធៀបនឹងឆ្នាំមុនមាន ៦ ភាគរយ។

អ្នកឆ្លើយមានតែ ៤ ភាគរយប៉ុណ្ណោះគិតថា នីតិវិធីគយអាស៊ានមានល្បឿនលឿន និងប្រសិទ្ធភាព បើធៀបនឹងឆ្នាំមុនមាន ៨ ភាគរយ។ អ្នកឆ្លើយតប ៦២ ភាគរយ ដែលប្រើបណ្តាញផ្គត់ផ្គង់ បានរាយការណ៍ថាកំពុងប្រឈមនឹងឧបសគ្គជាច្រើនចំពោះការប្រើប្រាស់សង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាព នៅក្នុងប្រទេសអាស៊ាន បើប្រៀបធៀបទៅនឹងឆ្នាំមុនមាន ៧៨ ភាគរយ។

អ្នកឆ្លើយតប ៩៨ ភាគរយ បាននិយាយថា ពួកគេចង់ឱ្យសហភាពអឺរ៉ុបពន្លឿនកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាអាស៊ាន ដែលឆ្នាំមុនមានត្រឹមតែ ៩៦ ភាគរយ។

ប្រធានក្រុមប្រឹក្សាធុរកិច្ចអឺរ៉ុប-អាស៊ាន លោក Donald Kanak បានមានប្រសាសន៍ថា “ការស្ទង់មតិនៅឆ្នាំនេះបានបញ្ជាក់ថា អាស៊ាននៅតែត្រូវចាត់ទុកថាជាតំបន់នៃឱកាសសេដ្ឋកិច្ចល្អបំផុត ប៉ុន្តែដូចដែលត្រូវបានរំពឹងទុក ក្នុងអំឡុងពេលមានវិបត្តិ Covid-19 ទស្សនវិស័យសម្រាប់កំណើនពាណិជ្ជកម្ម និងការវិនិយោគបង្ហាញពី សញ្ញាធ្លាក់ចុះ”។

លោក បានបន្តថា ការស្ទង់មតិនៅឆ្នាំនេះបានសួរថា តើតំបន់ណាមួយនឹងទាក់ទាញការវិនិយោគបន្ថែមលើខ្សែសង្វាក់ផ្គត់ផ្គង់ បន្ទាប់ពីវិបត្តិ Covid-19។ អាស៊ានទទួលបានសំឡេងគាំទ្រច្រើនជាងគេ អឺរ៉ុប និងចិនក៏ទទួលបានសំឡេងគាំទ្រច្រើនដែរ។

លោក បានបន្ថែមទៀតថា “ស្ទើរតែពាក់កណ្ដាលអ្នកឆ្លើយតប រំពឹងថា ខ្សែចង្វាក់ផ្គត់ផ្គង់នឹងត្រូវរៀបចំឡើងវិញ បន្ទាប់ពី Covid-19។ ការរៀបចំឡើងវិញនេះ នឹងធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងវឌ្ឍនភាពលើការសម្របសម្រួលពាណិជ្ជកម្មជួបនឹងបញ្ហា ហើយវាជាគន្លឹះក្នុងការដោះស្រាយបញ្ហាសម្រាប់ការងើបឡើងវិញប្រកបដោយចីរភាពរបស់តំបន់ពីវិបត្តិសេដ្ឋកិច្ច។

លោក Chris Humphrey នាយកប្រតិបត្តិនៃក្រុមប្រឹក្សាខាងលើនេះ បានមានប្រសាសន៍ថា “សារពីការស្ទង់មតិគឺច្បាស់ណាស់ថា សមាហរណកម្មសេដ្ឋកិច្ចអាស៊ានហាក់ដូចជាស្ថិតទ្រឹង។ អាស៊ាន និងសមាជិករបស់ខ្លួន ចាំបាច់ត្រូវបោះជំហានទៅមុខ ដើម្បីសម្រេចគោលដៅផែនការសហគមន៍សេដ្ឋកិច្ចអាស៊ាន ២០២៥ ។

លោក បន្ថែមថា “អាជីវកម្មអឺរ៉ុបឥឡូវនេះកំពុងកែសម្រួលយុទ្ធសាស្ត្ររបស់ពួកគេស្របតាមស្ថានភាពក្នុងស្រុក ជាជាងការរង់ចាំការជឿនលឿនទៅមុខក្នុងសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់”។

លោក បានបន្តទៀតថា “ធុរកិច្ចអឺរ៉ុបក៏មានការព្រួយបារម្ភយ៉ាងខ្លាំងផងដែរអំពីភាពមិនរីកចម្រើនលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀតជាមួយតំបន់អាស៊ាន ហើយជាពិសេសពិភាក្សាយូរមកហើយអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនៅតំបន់ ដែលប្រទេស៨ ក្នុងចំណោមប្រទេសទាំង ១០ មើលឃើញថា អាចផ្តល់នូវអត្ថប្រយោជន៍បន្ថែមទៀត ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here