ថៃ ជំរុញការផ្តល់កម្ចីដល់ក្រុមហ៊ុនជាច្រើនរបស់ខ្លួន ដើម្បីពង្រីកការវិនិយោគនៅកម្ពុជា

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ក្រុមហ៊ុនសាជីវកម្មធានាឥណទានគ្រប់គ្រងដោយរដ្ឋ (TCG) របស់ថៃ គ្រោងនឹងបង្កើនការធានាប្រាក់កម្ចីរបស់ខ្លួនសម្រាប់អាជីវកម្មដែលវិនិយោគនៅបរទេស ដើម្បីលើកទឹកចិត្តដល់ការវិនិយោគនៅក្រៅប្រទេសឱ្យកាន់តែច្រើន។

លោក Rak Vorrakitpokatorn ប្រធានក្រុមហ៊ុន បានឱ្យដឹងថា ទោះបីជាអាជីវកម្មថៃមួយចំនួនត្រូវបានគេមើលឃើញថាជាឧស្សាហកម្មធ្លាក់ចុះ ដូចជាសម្លៀកបំពាក់ក៏ដោយ ក៏មានឱកាសនៅបរទេស ជាពិសេសនៅប្រទេសជិតខាង ដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Rak មានប្រសាសន៍ថា “យើងមិនគួរបណ្តោយឱ្យអាជីវកម្មទាំងនេះបាត់បង់នោះទេ ព្រោះវានៅតែមានឱកាសនៅកន្លែងផ្សេង”។

លោកបានមានប្រសាសន៍ថា អាជីវកម្មក្នុងស្រុកដែលទទួលយកការធានាប្រាក់កម្ចីឆ្លងកាត់ព្រំដែន នឹងជួយពួកគេក្នុងការទទួលបានប្រាក់កម្ចីកាន់តែងាយស្រួល នៅពេលវិនិយោគនៅបរទេស។

លោក Rak បាននិយាយថា ប៉ុន្តែច្បាប់ដែលគ្រប់គ្រងក្រុមហ៊ុន TCG ត្រូវតែត្រូវបានធ្វើវិសោធនកម្មសម្រាប់ក្រុមហ៊ុនដើម្បីផ្តល់ការធានាប្រាក់កម្ចីឆ្លងកាត់ព្រំដែន។

បច្ចុប្បន្ន ក្រុមហ៊ុន TCG អាចផ្តល់ជូនតែការធានាប្រាក់កម្ចីសម្រាប់ការខ្ចី និងវិនិយោគក្នុងស្រុកប៉ុណ្ណោះ។
ក្រសួងហិរញ្ញវត្ថុថៃកំពុងពិភាក្សាលើកិច្ចការនេះ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន TCG ផ្តល់ការធានាប្រាក់កម្ចីសម្រាប់អាជីវកម្មថៃ ដែលយកប្រាក់កម្ចីពីស្ថាប័នហិរញ្ញវត្ថុមូលដ្ឋាននៅប្រទេសថៃ ដើម្បីវិនិយោគនៅក្នុងទីផ្សារ CLMV ។

លោក Rak មានប្រសាសន៍ថា តាមរយៈការផ្តល់ការធានាប្រាក់កម្ចីសម្រាប់អាជីវកម្មថៃដែលវិនិយោគនៅបរទេស ក្រុមហ៊ុន TCG ប្រហែលជាមិនតម្រូវឱ្យទទួលយកហានិភ័យទាំងអស់ឡើយ ប៉ុន្តែវាអាចអនុវត្តវិធីសាស្រ្តធានារ៉ាប់រងបន្តជាមួយធនាគារ ដែលគ្រប់គ្រងដោយរដ្ឋ ដូចជាធនាគារ Export-Import Bank៕

LEAVE A REPLY

Please enter your comment!
Please enter your name here