សម្តេចតេជោនឹងពិនិត្យសេចក្តីព្រាងច្បាប់និងពិធីសារជាច្រើននៅក្នុងកិច្ច ប្រជុំគណៈរដ្ឋមន្រ្តីព្រឹកនេះ

  ដោយៈគង់ សូរិយា

       ភ្នំពេញៈ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី២៨ តុលានេះ ដោយសម្តេចនឹងពិនិត្យសេចក្តីព្រាងច្បាប់ និងពិធីសារមួយចំនួន។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំមានដូចជា ទី១ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ ទី សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ទី សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២៣-២០២៥។

៤៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិបញ្ញត្តិលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

៤.១៖ ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្ម នៃអនុសញ្ញាស្តីពីអាកា​សចរស៊ីវិលអន្តរជាតិ ដោយបន្ថែមមាត្រា៣ស្ទួន។

៤.២៖ ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្ម មាត្រា៥០(ក)នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ។

៤.៣៖ ពិធីសារទាក់ទងនឹងការធ្វើវិសោធនកម្ម មាត្រា៥៦នៃអនុសញ្ញាស្តីពីអាកាសចរស៊ីវិលអន្តរជាតិ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here