កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា ចិន​នឹងត្រូវ​ចុះហត្ថលេខា​នៅថ្ងៃទី១២តុលា​នេះ

ដោយ​លក្ខិណា

ភ្នំពេញៈ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី រវាង​កម្ពុជា និង​ចិន ដែល​បានបញ្ចប់​ការចរចាថ្មីៗទៅនេះ បាន​ឈានដល់​ការចុះហត្ថលេខា ចូល​ជា​ធរមាន​ជា​ផ្លូវការ​នៅ​ថ្ងៃទី១២ តុលា២០២០ ក្រោម​អធិបតីភាព​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា និង​លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

នេះ​បើ​យោងតាម​សេចក្តីប្រកាស​មួយ​របស់​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា នៅ​ចុង​សប្ដាហ៍​នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បានអោយដឹងថា​នៅ ថ្ងៃទី១២តុលា២០២០នេះដែរ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ច ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន និង​ឯកសារសំខាន់២ទៀត​រួមមាន​លិខិត​ប្តូរ​សារ​ស្តីពី ការសិក្សា​សមិទ្ធិ​លទ្ធភាព គម្រោង​ធ្វើអោយ​ប្រសើរឡើង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ និង​លិខិត​ប្តូរ​សារ​ស្តីពី​ការសិក្សា សិទ្ធ​លទ្ធភាព​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ ។

សម្រាប់​កិច្ចប្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន ដែល​ចុះហត្ថលេខា​នៅ​ថ្ងៃទី១២តុលា២០២០នេះ នឹង​រួមចំណែក​ដល់​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ក​ម្ព​ជា ចិន​កាន់តែច្រើន​ថែមទៀត ហើយ​កម្ពុជា​នឹង​អាច​នាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ចិន​បាន​កាន់តែច្រើន ព្រមទាំង​អាច​ទាញ​វិនិយោគិន ពី​ប្រទេស​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត ។

ពិសេស​នោះ​ទេសចរណ៍​ចិន នឹង​អាចមក​កាន់​កម្ពុជា​កាន់​តែ​ច្រើនឡើង ខណៈ​បច្ចុប្បន្ននេះ ចិន​បាន​ឈរ​លំដាប់​ទី១ស្រាប់​ហើយ​ក្នុងការ​វិនិយោគ​និង​ទេសចរណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here