តើ​ដំណើរ​ទស្សនកិច្ច​របស់​លោក Wang Yi នឹង​បង្កើន​ការប្រកួតប្រជែង​ឥទ្ធិពល​រវាង​ចិន និង​អាមេរិក​នៅ​កម្ពុជា?

ដោយៈ​ម៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​លោក វ៉ាង យី (Wang Yi) មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃអាទិត្យ​នេះ ក្នុង​ដំណើរ​មួយ​ដែល​បង្ហាញ ពី​ចំណងមិត្តភាព​កាន់តែ​ជិតស្និទ្ធ​រវាង​ប្រទេសជិតខាង ខណៈ​ទស្សនកិច្ច​របស់​លោក អាច​នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា​ក្លាយជា​មូលដ្ឋាន​សម្រាប់​ការប្រកួតប្រជែង​រវាង​ចិន និង​អាមេរិក។ នេះ​បើ​យោងតាម​ការលើកឡើង​អ្នកវិភាគ។

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ប្រទេស​កម្ពុជា​បានឱ្យដឹងថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​របស់លោក ទៅកាន់​ចំនួន៤ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​លោក Wang Yi ត្រូវបាន​រំពឹងថា​នឹង​ជួប​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឧបនាយករដ្ឋមន្ត្រី​ហោ​ណាំ ហុង និង​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេស​ចិន​គឺជា​ប្រភព​វិនិយោគ​ផ្ទាល់ បរទេស​ធំ​បំផុត​របស់​កម្ពុជា និង​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​ផងដែរ។ ការពង្រឹង​វត្តមាន​របស់​ចិន នៅក្នុង​ប្រទេស​កម្ពុជា​បាន​នាំឱ្យមាន​ការប្រកួតប្រជែង​គ្នា​រវាង​សហរដ្ឋអាមេរិក​និង​ចិន។

ដំណើរ​ទស្សនកិច្ច​រប​ស់លោក Wang Yi ត្រូវបាន​ធ្វើឡើង ដើម្បី​ប្រកួតប្រជែង​ជាមួយ នឹង​សម្ពាធ​ដែល​ក្រុង​វ៉ាស៊ីនតោន បានដាក់​នៅ​ទីក្រុង​ភ្នំពេញ ខណៈ​សហរដ្ឋអាមេរិក​ត្រូវបាន​រំខាន ដោយ​យុទ្ធនា​ការបោះឆ្នោត​ប្រធានាធិបតី​ដែល​បែកបាក់។

អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក លោក Wang Yi ត្រូវបាន​រំពឹងថា​នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ចិន-កម្ពុជា ដែលជា​កិច្ចព្រមព្រៀង​លើកដំបូង​រវាង​កម្ពុជា​និង​ប្រទេស​បរទេស។

កិច្ចព្រមព្រៀង​នេះ បាន​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ បន្ទាប់ពី​ប្រទេស​នេះ​បាន​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចំនួន ២០ភាគរយ។

ដំណើរ​ទស្សនកិច្ច​រប​ស់លោក Wang Yi បាន​ធានា​ដល់​សម្ព័ន្ធមិត្ត​អាស៊ីអាគ្នេយ៍​ដែល​ជិតស្និទ្ធ​បំផុត​របស់​ទីក្រុង​ប៉េកាំង ចំពោះ​ការគាំទ្រ​ខាង​សេដ្ឋកិច្ច និង​នយោបាយ​របស់ខ្លួន ខណៈដែល​សហរដ្ឋអាមេរិក បន្ត​ពង្រឹង​មិ​ត្តិ​ភាព​ជាមួយ​កម្ពុជា ដោយ​ប្រារព្ធ​ខួប៧០ ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ។

លោក Wang Yi ក៏​នឹង​ប្រើ​ឱកាស​នេះ ដើម្បី​សន្យា​គាំទ្រ​ដល់​ការ​ស្តារឡើងវិញ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា ក្រោយ​ជំងឺ​កូ​វីដ១៩ ហើយនឹង​ពិភាក្សា​ក្នុង​ការផ្តល់​វ៉ាក់សាំង Covid-19 ដល់​ប្រទេស​នេះ។

កាលពី​ខែសីហា លោក Li Keqiang នាយករដ្ឋមន្ត្រី​ចិន​បាន​ប្តេជ្ញា​ថា ចិន​នឹង​ផ្តល់​អាទិភាព​ដល់​ប្រទេស​មេគង្គ​ទាំង៥ ក្នុងការ​ទទួលបាន​វ៉ាក់សាំង​របស់ខ្លួន ហើយនឹង​រៀបចំ​កម្មវិធី​សុខភាព​សាធារណៈ ក្រោម​គំនិត​ផ្តួចផ្តើម​សហប្រតិបត្តិការ​ឡាន​ឆាង-មេគង្គ ដើម្បី​ផ្តល់​ហិរញ្ញប្បទាន ដល់​គម្រោង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង។

បន្ទាប់ពី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា លោក Wang Yi គ្រោង​នឹងធ្វើ​ដំណើរ​ទៅ​ប្រទេស​ម៉ាឡេស៊ី ឡាវ និង​ថៃ៕ SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here