សណ្ឋាគារ​ដ៏​ល្បីឈ្មោះ​របស់​អាមេរិក​នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​ក្នុង​ទីក្រុងភ្នំពេញ​នា​ដើមឆ្នាំ២០២១

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ក្រុមហ៊ុន Hyatt ដែលមាន​មូលដ្ឋាន​នៅ​អាមេរិក នឹង​បើក​សណ្ឋាគារ​ដំបូង​របស់ខ្លួន នៅក្នុង​រាជធានី​ភ្នំពេញ​នៅ​ឆ្នាំក្រោយ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខណ្ឌដូនពេញ។

សណ្ឋាគារ Hyatt Regency Phnom Penh បានប្រកាសថា នឹង​បើក​ដំណើរ​ជា​ផ្លូវការ​នៅ​ត្រីមាស​ទី១ ឆ្នាំ ២០២។ នេះ​បើ​យោងតាម​ការ​គេ​ទំព័រ Business Traveller ចេញផ្សាយ​នៅ​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សណ្ឋាគារ ដែលមាន ២៤៧បន្ទប់​នេះ រួមបញ្ចូល​គ្នា​នូវ​អគារ​បែប​សម័យ​អាណានិគម​ជាមួយនឹង​អគារ​ទំនើប ហើយ​ស្ថិតនៅ​ជិត​ព្រះបរមរាជវាំង និង​សារមន្ទីរ​ជាតិ។

អគារ​នេះ ត្រូវបាន​រចនា​ផ្នែក​ខាងក្នុង ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ដ៏​ល្បី SCDA Architects ដែលមាន​មូលដ្ឋាន​សឹង្ហ​បុរី ដែល​ឆ្លុះបញ្ចាំង​ពី​បេតិកភណ្ឌ​ចម្រុះ​របស់​ប្រទេស​កម្ពុជា ស្ថាបត្យកម្ម​ខ្មែរ ឥទ្ធិពល​អាណានិគម​បារាំង និង​ស្នាដៃ​សិល្បៈ​ពិសេស​ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ។

លក្ខណៈពិសេស​របស់​អគារ​នេះ នឹង​រួមបញ្ចូល​ទាំង​ភោជនីយដ្ឋាន និង​បារ​លើដំបូល ដែលមាន​ទេសភាព​មាត់ទន្លេ​មេគង្គ​ដ៏​ទាក់ទាញ ន្លែ​ង​ប្រជុំ  កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក និង​កន្លែង​ស្ប៉ា។

សណ្ឋាគារ​នេះ នឹង​កា្ល​យ​ជា​អចលនទ្រព្យ​ទី២ បន្ទាប់​សណ្ឋាគារ Park Hyatt Siem Reap ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​នៅក្នុង​ប្រទេស​កម្ពុជា។ សណ្ឋាគារ​នេះ ក៏​នឹង​បម្រើ​ដល់​អ្នកជំនួញ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​មក​ទស្សនា​រាជធានី​ភ្នំពេញ។

ក្នុង​រយៈពេល៩ខែ ឆ្នាំ២០២០នេះ រាជធានី​ភ្នំពេញ​ទទួលបាន​គម្រោង​សាងសង់​សំណង់ថ្មីៗជាង១០០០គម្រោង គិត​ជា​ទឹកប្រាក់​ជាង២,៣ពាន់​លាន​ដុល្លារ​អាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here