ធនាគារជនបទរបស់ប្រទេសចិនផ្តល់មូលនិធិ៣៤ពាន់លានដុល្លារដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ

ដោយ: លាងហួរ

ប៉េកាំង: ធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិន ដែលជាធនាគារគោលនយោបាយជនបទ បានផ្តល់មូលនិធិចំនួន២៤៥,៩ពាន់លានយ័ន(ប្រហែល៣៤,៥៨ពាន់លានដុល្លារអាមេរិក) នៅក្នុងមូលនិធិមួយដើម្បីគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។

មូលនិធិនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី២០ ខែកក្កដា ហើយត្រូវបានដាក់ដំណើរការ ទៅក្នុងគម្រោងចំនួន១.៦៧៧ ជាមួយនឹងទំហំទឹកប្រាក់វិនិយោគសរុបចំនួន៣ពាន់ពាន់លានយ័ន។

ថ្នាក់ដឹកនាំធនាគារនេះបានរាយការណ៍ថា មូលនិធិនេះមានគោលបំណងជួយដល់វិស័យ ដូចជា ហេដ្ឋារចនាសម្ព័ន្ធក្រុង សួនឧស្សាហកម្ម ការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធជនបទ ថាមពល និងការដឹកជញ្ជូនតាមខ្សែសង្វាក់ត្រជាក់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារបានប្តេជ្ញា នឹងបន្តពង្រឹងការគ្រប់គ្រង ក្រោយការវិនិយោគ ដើម្បីធានាថាការសាងសង់គម្រោង ដែលទទួលបានមូលនិធិត្រូវបានអនុវត្តភ្លាមៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here