រដ្ឋាភិបាលត្រូវការទុនជាង១២,៧៩ពាន់លានដុល្លារសម្រាប់អនុវត្តគម្រោងវិនិយោគសាធារណៈ៣ឆ្នាំរំកិល

ដោយៈ ម៉ាណេត

ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តលើ សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១២០២៣ ខណៈកម្ពុជាត្រូវការទុនជាង១២,៧៩ពាន់លានដុល្លារ សម្រាប់អនុវត្តគម្រោងសរុប ៦២៩គម្រោង នៃកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិលនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងនៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចអនុម័ត និងកែសម្រួលពាក្យពេចន៍មួយចំនួនលើសេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២១២០២៣

លោកបានឱ្យដឹងទៀតថា ផែនការអភិវឌ្ឍន៍៣ឆ្នាំរំកិលនេះ មានគម្រោងសរុប៦២៩គម្រោង ក្នុងនោះគំរោងចំនួន២០៣ជាគម្រោងកំពុងដំណើរការ ដែលត្រូវការទុនចំនួន៨៣៩៧លានដុល្លារអាមេរិក និងចំនួន៤២៦គម្រោង ជាគម្រោងសម្រាប់អនុវត្តផ... (ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ) ដែលត្រូវការទុនចំនួន ៤ ៣៩៩លានដុល្លារអាមេរិក

ការវិភាជន៍ទុន ដល់គម្រោងនានាររបស់កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១២០២៣ ទៅតាមវិស័យដូចបានកំណត់ នៅក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ២០១៩២០២៣រួមមាន៨,% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុបសម្រាប់អនុវត្តន៍ គម្រោងក្នុងវិស័យសង្គមកិច្ច៣៤,% នៃតម្រូវការចំណាយវិនិយោគសាធារណៈ សរុបសម្រាប់អនុវត្តគម្រោងក្នុងវិស័យសេដ្ឋកិច្ច៥០,% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ៦,% នៃតម្រូវការចំណាយវិនិយោគសាធារណៈសរុប សម្រាប់អនុវត្តគម្រោងក្នុងវិស័យសេវា និងកម្មវិធីអន្តរវិស័យ។

លោកផៃ ស៊ីផាន បានថ្លែងថា ក្នុងបរិការណ៍នេះ ដើម្បីសម្រេចបាននូវចំណុចដៅនៃកំណើនម៉ាក្រូសេដ្ឋកិច្ចជារួម និងតាមវិស័យនៅក្នុងដំណាក់កាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩២០២៣ ការធ្វើឱ្យកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ក្លាយជាឧបករណ៍ ផ្នែកគោលនយោបាយសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ២០១៩២០២៣ តាមរយៈការស្នើឡើង នូវគម្រោងវិនិយោគសាធារណៈ ដែលអាចឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ

លោកបានបន្តថា ការតម្រឹមតម្រង់ធនធានអភិវឌ្ឍន៍ ដ៏មានកម្រិតរបស់យើង មកជាមួយនឹងអាទិភាពរបស់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ទាមទារឱ្យមានការបន្តយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការធានានូវគុណភាព នៃព័ត៌មានស្តីពីគម្រោងវិនិយោគសាធារណៈ ដែលក្រសួង ស្ថាប័នត្រូវផ្តល់មកក្រសួងផែនការសម្រាប់ការរៀបចំកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល៕

LEAVE A REPLY

Please enter your comment!
Please enter your name here