ទីក្រុងសៀងហៃប្រកាសមហិច្ឆិតាដើម្បីក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មលំដាប់ពិភពលោកនាពេលអនាគត

ដោយ: លាងហួរ

ប្រទេសចិន: ទីក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងផលិត​កម្មsemiconductor របស់ប្រទេសចិន បានប្រកាសពីមហិច្ឆិតារបស់ខ្លួនក្នុងការក្លាយជាមូលដ្ឋាន សម្រាប់ឧស្សាហកម្មនាពេលអនាគតចំពេលមានសង្គ្រាមបច្ចេកវិទ្យា រវាងសហរដ្ឋអាមេរិក និងចិនកាន់តែខ្លាំងក្លា។

ក្រោមគោលការណ៍ណែនាំ ដែលចេញផ្សាយដោយរដ្ឋបាលក្រុងសៀងហៃបានឱ្យដឹងថា ទីក្រុងនេះគ្រោងរៀបចំ សហគ្រាសប្រកបដោយភាពច្នៃប្រឌិត និងទេពកោសល្យក្នុងវិស័យនានា រួមទាំងសុខភាព បច្ចេកវិទ្យាឆ្លាតវៃ ថាមពល និងសម្ភារៈ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅឆ្នាំ២០៣០ទីក្រុងសៀងហៃ ចង់ក្លាយជាទីតាំងសហគ្រាសបច្ចេកវិទ្យាជាន់ខ្ពស់ចំនួន១០០០ ជាមួយនឹងទិន្នផលផលិតកម្មរួមគ្នាចំនួន៥០០ពាន់លានយ័ន(៧០ពាន់លានដុល្លារ)។

ទីក្រុងសៀងហៃ ដែលជារដ្ឋធានីនៃហិរញ្ញវត្ថុ និងធុរកិច្ចរបស់ប្រទេសចិន បានលេចចេញជាមូលដ្ឋានដ៏រីកចម្រើន ដែលបានក្លាយជាមូលដ្ឋានផលិត​កម្មលំដាប់ខ្ពស់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

បច្ចុប្បន្នទីក្រុងនេះ គឺជាមជ្ឈមណ្ឌលផលិតបន្ទះឈីប ដ៏ធំបំផុតរបស់ប្រទេសចិន ដោយបានរួមចំណែក១ភាគ៤នៃតម្លៃផលិតផលsemiconductorរបស់ជាតិ ក៏ដូចជា៤០ភាគរយនៃបន្ទះឈីបកាលពីឆ្នាំ២០២១។

ក្រុមហ៊ុនបន្ទះឈីបធំៗជាច្រើនរបស់ចិន រួមទាំងក្រុមហ៊ុនជើងឯកថ្នាក់ជាតិ Semiconductor Manufacturing International Corporation មានទីស្នាក់ការកណ្តាលរួចទៅហើយ នៅក្នុងទីក្រុងសៀងហៃ ខណៈដែលក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មដូចជា BirenTechnology និង Iluvatar CoreX ក៏បានបង្កើតហាងរបស់ខ្លួននៅក្នុងទីក្រុងនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here