ការព្យាករណ៍ៈតម្រូវការការិយាល័យក្នុងទីក្រុងបាងកកនឹងធ្លាក់ចុះ ទ្វេរដងនៅឆ្នាំ២០២៣

ដោយ: លាងហួរ

បាងកក: អត្រាទំនេរនៃការិយាល័យថ្នាក់បឋម នៅកណ្តាលទីក្រុងបាងកក ត្រូវបានគេរំពឹងថា នឹងកើនឡើងជិតទ្វេដង ដែលគ្របដណ្តប់ដល់៣០ភាគរយនៅឆ្នាំក្រោយ។

លោក Michael Glancy ប្រធានប្រចាំប្រទេសនៃអ្នកប្រឹក្សាអចលនទ្រព្យ JLL Thailand បាននិយាយថា អត្រាទំនេរនៃការិយាល័យកម្រិតA នៅតំបន់កណ្តាលទីក្រុងបាងកក នឹងកើនឡើងដល់កំពូលនៅឆ្នាំ២០២៣-២០២៤ ខណៈរលកនៃការផ្គត់ផ្គង់ថ្មី នឹងឈានដល់ជាមួយនឹងទំហំ២២៦.៣១៤ម៉ែត្រការ៉េ ក្នុងឆ្នាំ២០២៣ និងកើនដល់ទំហំ១៧៤.៤១៤ម៉ែត្រការ៉េក្នុងឆ្នាំ២០២៤។

លោកMicharlបានបន្តថា “ជាមួយនឹងកំនើននៃការផ្គត់ផ្គង់ ទីផ្សារការិយាល័យនៅឆ្នាំក្រោយ នឹងឃើញអត្រាទំនេរខ្ពស់បំផុត ចាប់តាំងពីឆ្នាំ១៩៩៧ ដែលអត្រាទំនេរនៅឆ្នាំនោះមានរហូតដល់៣៦ភាគរយ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អត្រាទំនេរនឹងកើនឡើងពី១៨,៨ភាគរយនៅឆ្នាំនេះ ហើយនឹងស្ថិតនៅប្រហែល៣០ភាគរយ នៅឆ្នាំ២០២៥-និងអូសបន្លាយដល់ឆ្នាំ២០២៦។

នៅឆ្នាំ២០២៥ ការផ្គត់ផ្គង់ការិយាល័យកម្រិតAថ្មី ដែលកំពុងត្រូវបានសាងសង់បញ្ចប់ នឹងមានទំហំ៧៤.០០០ម៉ែត្រការ៉េ ខណៈដែល១៣៩.០០០ម៉ែត្រការ៉េ នឹងត្រូវចាក់ចូលទីផ្សារបន្ថែមនៅឆ្នាំ២០២៦។

យោងតាមទីភ្នាក់ងារ ​​JLLបានឱ្យដឹងថា អគារការិយាល័យនៅទីក្រុងបាងកក ដែលមានអាយុកាលមិនលើសពី២០ឆ្នាំ ឃើញអត្រាទំនេរជាមធ្យម១៩ភាគរយ រួមជាមួយការជួលជាមធ្យម៨១៦បាត ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែគិតត្រឹមឆមាសទីមួយនៃឆ្នាំនេះ។

អគារចាស់ៗមានអត្រាទំនេរជាមធ្យម២២ភាគរយ និងមានតម្លៃជួល ជាមធ្យម៦៥៣បាត ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែក្នុងរយៈពេលដូចគ្នានេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here