ទុនបម្រុងបរទេសកូរ៉េខាងត្បូងធ្លាក់ចុះក្នុងល្បឿនលឿនបំផុតស្របពេលប្រាក់ដុល្លារហក់ឡើងថ្លៃ

ដោយ: លាងហួរ

សេអ៊ូល:ទិន្នន័យរបស់ធនាគារកណ្តាល បានបង្ហាញនៅថ្ងៃព្រហ​ស្បតិ៍នេះថា ទុនបម្រុងបរទេសរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះក្នុងល្បឿនដ៏លឿនបំផុត ក្នុងរយៈពេលប្រហែល១៤ឆ្នាំកាលពីខែកញ្ញា ខណៈដែលអាជ្ញាធរបានដកប្រាក់ដុល្លារ ដើម្បីរារាំងការធ្លាក់ចុះលើសលប់នៃរូបិយប័ណ្ណក្នុងស្រុក។

ទុនបម្រុងបរទេសរបស់ប្រទេសនេះ មានចំនួន៤១៦,៧៧ពាន់លានដុល្លារគិតត្រឹមចុងខែកញ្ញា ធ្លាក់ចុះ១៩,៦៦ពាន់លានដុល្លារ ធៀបនឹងខែមុន។ នេះបើយោងតាមទិន្នន័យដែលផ្តល់ដោយធនាគារកូរ៉េ (BOK) ។

ការធ្លាក់ចុះនេះមានល្បឿន យ៉ាងឆាប់រហ័សបំផុតប្រចាំខែ ចាប់តាំងពីខែតុលា ឆ្នាំ២០០៨ នៅពេលនោះប្រាក់បំរុង បានធ្លាក់ចុះចំនួន២៧,៤២ពាន់លានដុល្លារ ដែលមិនធ្លាប់មានក្នុងគ្រាមានវិបត្តិហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការធ្លាក់ចុះក្នុងខែកញ្ញា បានកើតឡើងនៅពេល ដែលប្រទេសកូរ៉េខាងត្បូង កំពុងព្យាយាមជាមួយនឹងការធ្លាក់ចុះ យ៉ាងឆាប់រហ័សរបស់ប្រាក់វ៉ុនធៀបនឹងប្រាក់ដុល្លារអាមេរិក ចំពេលមានការព្រួយបារម្ភថា ការរឹតបន្តឹងរូបិយវត្ថុនៅក្នុងប្រទេសធំៗ អាចធ្វើឲ្យសេដ្ឋកិច្ចពិភពលោក ធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។

ប្រាក់វ៉ុនបានធ្លាក់ចុះប្រហែល១៦ភាគរយ ធៀបនឹងប្រាក់ដុល្លាររហូតមកដល់ពេលនេះ។

ធនាគារកណ្តាលកូរ៉េ(BOK)និងក្រសួងហិរញ្ញវត្ថុ បានដកប្រាក់ដុល្លារដើម្បីទប់ស្កាត់ការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់វ៉ុន ប៉ុន្តែBOKមិនបានបង្ហាញទិន្នន័យស្តីពីការលក់ប្រាក់ដុល្លារកាលពីខែមុននោះទេ។

ធនាគារកណ្តាលកូរ៉េបានសន្មតថា ការធ្លាក់ចុះទុនបម្រុងបរទេសជាការធ្លាក់ចុះ នៃតម្លៃបំប្លែងនៃទ្រព្យសកម្ម មិនមែនប្រាក់ដុល្លារដោយសារតែការបន្តកើនឡើងនៃប្រាក់ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here