តម្លៃអចលនទ្រព្យវៀតណាមបន្តហក់ឡើង ខណៈប្រតិបត្តិការ មានភាពស្ងប់ស្ងាត់

ដោយ: លាងហួរ

វៀតណាម: នៅក្នុងត្រីមាសទី៣ឆ្នាំ២០២២ ប្រតិបត្តិការអចលនទ្រព្យវៀតណាម មានភាពស្ងប់ស្ងាត់ជាងត្រីមាសទី២ ប៉ុន្តែតម្លៃអចលនទ្រព្យមិនធ្លាក់ចុះនោះទេ ជាពិសេសដីឡូតិ៍សម្រាប់គម្រោងអភិវឌ្ឍន៍ និងផ្ទះឯកជន។

យោងតាមអ្នកជំនាញអចលនទ្រព្យបានឱ្យដឹងថា នៅក្នុងត្រីមាសទី៣ ប្រតិបត្តិការអចលនទ្រព្យ បានប្រឈមនឹងការលំបាកជាច្រើន ដោយ​សារតែតម្លៃអចលនទ្រព្យខ្ពស់ពេក បើធៀបនឹងសមត្ថភាពផ្នែកហិរញ្ញវត្ថុរបស់អ្នកវិនិយោគ-ប្រជាជនជាច្រើន។

ប្រភេទអចលនទ្រព្យមួយចំនួន ដូចជា ដីគម្រោង ផ្ទះឯកជន បើទោះបីជាអវត្តមានអ្នកទិញក៏ដោយ ក៏តម្លៃលក់មិនធ្លាក់ចុះដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពត៌មានក្នុងព្រឹត្តិការណ៍ ប្រកាសរបាយការណ៍ទីផ្សារអចលនវត្ថុត្រីមា​សទី៣ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៦ ខែតុលា លោក Nguyen Quoc Anhអគ្គនាយករងនៃគេហទំព័រ Batdongsan.com.vn បានថ្លែងឲ្យដឹងថា ក្នុងត្រីមាសទី៣ តម្លៃនៃផ្ទះសម្រាប់លក់ ជាពិសេសនៅតំបន់ភាគខាងជើងមួយចំនួនបានកើនឡើង បើធៀបនឹងត្រីមាសទីពីរនៃឆ្នាំ២០២២។

ជាក់ស្តែង តម្លៃលក់ផ្ទះឯកជននៅ Bac Giang ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង ៦១%, Quang Ninh ២១%, Hai Phong ៣% ខណៈតម្រូវការផ្ទះឯកជនមិនមានការប្រែប្រួលច្រើនទេ។

នៅខេត្តភាគខាងត្បូង ដូចជា Can Tho, Binh Duong, Long An, Ba Ria-Vung Tau តម្លៃអចលនទ្រព្យរួមទាំងដី ដីគម្រោង និងផ្ទះឯកជន កើនឡើងបន្តិច បើធៀបនឹងត្រីមាសទីពីរនៃឆ្នាំ២០២២ ជាមួយនឹងការកើនឡើងចន្លោះពី១ ទៅ១១ភាគរយ។

ទន្ទឹមនឹងនេះ តម្រូវការសម្រាប់អចលនទ្រព្យ នៅក្នុងខេត្តភាគខាងត្បូង ត្រូវបានកត់ត្រាដោយអង្គភាពស្រាវជ្រាវទីផ្សារ ជាមួយនឹងការថយចុះយ៉ាងខ្លាំងចន្លោះពី១៩ ទៅ៣៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here