លោក ឡុង ឌីម៉ង់ៈ កម្មវិធីវិនិយោគបីឆ្នំារំកិលមានសារសំខាន់សម្រាប់ផែនការអភិវឌ្ឍន៍ខេត្តព្រះសីហនុ

ដោយៈ សុផារី

ព្រះសីហនុៈ អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់បានបញ្ជា​ក់ថា សម្រាប់កម្មវិធីវិនិយោគបីឆ្នំារំកិល មានសារសំខាន់ណាស់សម្រាប់គ្រប់អង្គភាព ស្ថាប័ន ដើម្បីបំប្លែងគោលដៅក្នុងក្របខណ្ឌអភិវឌ្ឍផែនការអភិវឌ្ឍខេត្ត ទៅជាគម្រោងសកម្ម សំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ខេត្តព្រះសីហនុ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ បានមានប្រសាសន៍ថា កម្មវិធីវិនិយោគបីឆ្នាំរំកិលមានសារៈសំខា​ន់ណាស់សម្រាប់គ្រប់អង្គភាព ស្ថាប័ន ដើម្បីបំប្លែងគោលដៅក្នុងក្របខ័ណ្ឌអភិវឌ្ឍ ផែនការអភិវឌ្ឍខេត្តឱ្យទៅជាគម្រោងសកម្មភាព ឬសេវាជាក់ស្តែងសំដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍ខេត្តព្រះសីហនុ សម្រាប់បីឆ្នាំរំកិល និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កម្មវិធីវិនិយោគ ជាឧបករណ៍សំខាន់សម្រាប់បង្ហាញ នូវគម្រោងសកម្ម​ភាព ឬសេវាអាទិភាពនានារបស់ខេត្ត ដល់ដៃគូពាក់ព័ន្ធទាំងទីភ្នាក់ងាររដ្ឋ អង្គការសង្គមស៊ីវិល ផ្នែកឯកជន សប្បុរសជន និងប្រជាពលរដ្ឋ ដើម្បីកៀរគរធនធានចូលរួមផ្តល់សេវាសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ចានទៅតាមជំហាននីមួយៗ ដែលបានអនុវត្តកន្លងមកទាមទារ ឱ្យមានការចូលរួមពិនិត្យ ពិភាក្សា និងកែសម្រួលក្នុងកិច្ចប្រជុំក្រុមការងារ ស្របតាមក្របខ័ណ្ឌពេលវេលា។

លោកបន្ថែមថា ឈរលើក្របខ័ណ្ឌទស្សនៈរួម ដែលកំណត់អំពីតួនាទីមិនអាចខ្វះបាន នៃការវិនិយោគក្នុងការជំរុញកំណើនសេដ្ឋកិច្ច យើងបង្កើតធាតុចូល និងអាចធានាបានថា ដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល រួមចំណែកកំណើនសេដ្ឋកិច្ចទូទាំងខេត្ត ក៏ដូចជាឧបករណ៍ផ្នែកគោលនយោ​បាយសម្រាប់ប្រែក្លាយគោលការណ៍ណែនាំរបស់ក្រុមប្រឹក្សាខេត្ត។

កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ផ្តោតលើក្របខ័ណ្ឌគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានកិតិ្តយុត្ត ត្រូវបានរៀបចំឡើងដោយផ្អែកលើឧបករណ៍ជាមូលដ្ឋាន យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ(២០១៩-២០២៣​) ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុក្រឹត្យប្រកាសអន្តរក្រសួង គោលការណ៍ណែនាំ ផ្នែកគោលនយោបាយសម្រាប់ការកសាងផែនការអភិវឌ្ឍ៥ឆ្នាំ របស់ក្រុមប្រឹក្សាខេត្ត ឯកសារស្ថានភាពខេត្តព្រះសីហនុឆ្នាំ២០២១ ផែនការគ្រប់គ្រងចំណូលចំណាយថវិការរបស់រដ្ឋបាលខេត្តឆ្នាំ២០២២ និងលិខិតបទដ្ឋានកិត្តិយុត្តនានាជាមូលដ្ឋាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here