យានយន្តជិត៩.០០០ គ្រឿងឆ្លងកាត់ផ្លូវល្បឿនលឿនក្នុងថ្ងៃបើក ដំណើរការដំបូង

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គិតចាប់ពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី១ ខែតុលាឆ្នាំ២០២២នេះ មានយានយន្តចំនួន ៨.៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង០៨ទីតាំង។

យោងតាមរបាយណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនអោយដឹងកាលពីថ្ងៃទី២ តុលាកន្លងមកថា មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ  លើសពីនេះទៅទៀត ក៏មានយានយន្តដឹកជញ្ជូន ដែលស្របតាមលក្ខណៈបច្ចេកទេស ក៏បានយកឱកាសនេះ ក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ ដែលនេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ចដែលមានសក្តានុពលពិតមែន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងអោយដឹងថា ក្នុងចំណោមយានយន្តជិត៩.០០០គ្រឿងនោះ ក៏មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះផងដែរ ជាសរុបមានចំនួន៥២ខ្សែ ដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩ក្នុងថ្ងៃនោះ។

ការបើកបរលើផ្លូវល្បឿនលឿន តម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ ចូលរួមសហការក្នុងការស្វែងយល់ ឱ្យបានល្អិតល្អន់ពីសេចក្តីណែនាំ និងអនុវត្តឱ្យបានម៉ឹងម៉ាត់ចំពោះលក្ខខណ្ឌ ក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបការធ្វើដំណើររបស់បងប្អូន ប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here