ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុមានកន្លែងឈប់សម្រាកនិងទទួលសេវាកម្មចំនួន៤ទីតាំង

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ កន្លងមក មានការលើកឡើងថា ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ជាផ្លូវដែលមិនអាចឱ្យឈប់សម្រាក និងមិនមានកន្លែងចូលបន្ទប់ទឹកបានឡើយ។ តាមពិតទៅ ការលើកឡើងនេះ គឺមិនពិតនោះទេ ដោយសារតាមពិតនៅតាមដងផ្លូវនេះ ក៏មានកន្លែងសម្រាក និងអាចទទួលសេវាកម្មអាហារបានទៀតផង។

ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានលើកឡើងពីលក្ខខណ្ឌគួរយល់ដឹងអំពី “ទីតាំងកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម” លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម ចំនួន៤ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗមានស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។

ទីតាំងទាំង ៤ រួមមាន ទីតាំងកំពង់ស្ពឺ (គ.ម 40) ទីតាំងកំពង់ស្ពឺខាងលិច (គ.ម 63) ទីតាំងកំពង់សិលា (គ.ម 109) និងទីតាំងព្រៃនប់ខាងលិច (គ.ម 156)។

“ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ស្អែកនេះ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here