វៀតណាមសម្រេចបានកំណើនGDPរហូតដល់ជិត១៤ក្នុងត្រីមាសទី៣

សុខុម

ហាណូយ: សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ដែលត្រូវបានវាស់វែង ដោយផលទុនជាតិសរុប (GDP) សម្រេចបានកំណើនខ្ពស់ រហូតដល់ទៅ១៣,៦៧%ក្នុងត្រីមាសទី៣ គិតពីខែកក្កដា ដល់ខែកញ្ញា ដោយសារការនាំចេញទៅកាន់សហរដ្ឋអាមេរិកបានកើនឡើង។

យោងតាមការិយាល័យស្ថិតិទូទៅ នៃប្រទេសវៀតណាម បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញាថា ការស្ទុះងើបឡើងវិញយ៉ាងខ្លាំង នូវតម្រូវការប្រើប្រាស់ផ្ទាល់ខ្លួន ក៏បានរួមចំណែកដល់កំណើនប្រចាំត្រីមាសទី១ ខ្ពស់ជាង១០%ផងដែរ ចាប់តាំងពីឆ្នាំ២០០៩ ជាពេល ដែលទិន្នន័យអាចប្រៀបធៀបបានបានចាប់ផ្តើមត្រូវបានចងក្រង។

ការហក់ឡើងនេះបានកើតឡើង បន្ទាប់ពីសេដ្ឋកិច្ចរបស់ប្រទេសនេះសម្រេចបានកំណើន៧,៨៣%នៅក្នុងត្រីមាសទី២ គិតពីខែមេសា ដល់ខែមិថុនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ហេតុផលមួយទៀត សម្រាប់ការហក់ឡើងខ្ពស់នេះ គឺដោយសារការធ្លាក់ចុះ៦,០៣%នៅក្នុងត្រីមាសទី៣ ចុងឆ្នាំ២០២១ ដោយសារវិធានការដ៏តឹងរ៉ឹង នៅក្នុងការទប់ស្កាត់ការរីករាលដាលវីរុសកូវីដ-១៩។ រដ្ឋាភិបាលវៀតណាម បាននិងកំពុងបន្ធូរបន្ថយវិធានការទាំងនោះជាជំហានៗ ស្របពេលសេដ្ឋកិច្ចសម្រេចបានកំណើនជាលំដាប់។

កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងត្រូវបាននាំមុខ ដោយការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលអំឡុងខែមករា ដល់ខែកញ្ញា បានកើនឡើង២៥,៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ប្រទេសវៀតណាម បានបន្ធូរបន្ថយការរឹតបន្តឹងលើការចេញចូល សម្រាប់ជនបរទេសផងដែរ ដោយនាំមុខបណ្ដាប្រទេសជិតខាង ហើយពេលនេះរំពឹងថា ចំនួនភ្ញៀវទេសចរមកពីប្រទេសចិន កូរ៉េខាងត្បូង និងជប៉ុន នឹងកើនឡើង។

 

វិស័យទេសចរណ៍គ្របដណ្ដប់ប្រមាណ១០% នៃផលទុនជាតិសរុបរបស់ប្រទេសវៀតណាម ហើយវិស័យនេះទំនងជានឹងហក់ឡើងបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here