តើអ្នកបើកបរលើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុត្រូវដឹងពីលក្ខខ័ណ្ឌអ្វីខ្លះ ដើម្បីបញ្ចៀសសបញ្ហាចរាចរណ៍

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញពីលក្ខខ័ណ្ឌ និងចំណេះដឹងមួយចំនួន ទាក់ទងនឹងការបើកបរយានយន្ត លើផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។

ផ្លូវល្បឿនលឿនប្រវែងជិត១៩០គីឡូម៉ែត្រ ដែលចំណាយទឹកប្រាក់​សាងសង់អស់ ប្រមាណ២០០០លានដុល្លារអាមេរិកនេះ នឹងបើកឲ្យប្រើប្រាស់សាកលក្បងចាប់ពីថ្ងៃទី១ តុលា ខាងមុខនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងសាធារណៈការបានបង្ហាញពី លក្ខខណ្ឌគួរយល់ដឹងអំពី “ការកំណត់ល្បឿនបើកបរ” នៅលើផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុ

ល្បឿនទាបបំផុត(អប្បបរមា) និងលឿនបំផុត(អតិបរមា ) សម្រាប់ផ្លូវល្បឿនលឿនត្រូវបានកំណត់ដូចខាងក្រោម៖

អប្បបរមា អតិបរមា

(យឺតបំផុត) (លឿនបំផុត)

– ល្បឿន 60 – 120km/h រថយន្តគ្រួសារ/ធុនស្រាល

– ល្បឿន 60 – 100km/h រថយន្តធុនធ្ងន់ មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ500cc/27kWឡើងទៅ។

– ល្បឿន 60 – 80km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយានដំណើរកំសាន្ត។

*ករណីមានផ្លាកសញ្ញាកំណត់ល្បឿនអតិបរមា អ្នកបើកបរត្រូវអនុវត្តតាម ជាកំហិត ជំនួសឱ្យគោលការណ៍ខាងលើ។

ករណីផ្លូវកោង ច្រកចូលចំហៀងទៅផ្លូវល្បឿនលឿន អ្នកបើកបរត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ40km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60km/h។ ដោយឡែកកន្លែងដែលចាំបាច់ ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវគំនូសរំញ័រ(Rumble Stripes) ដើម្បីដាស់តឿនដល់អ្នកបើកបរផងដែរ។

“ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ” នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ។

#ថ្ងៃនេះថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here