សិង្ហបុរីវ៉ាដាច់ទីក្រុងហុងកុងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុកំពូលនៅអាស៊ី

ដោយ:លាងហួរ

ហុងកុង: ប្រទេសសិង្ហបុរី បានវ៉ាដាច់ទីក្រុងហុងកុង ក្លាយជាមជ្ឈ​មណ្ឌលហិរញ្ញវត្ថុកំពូលរបស់អាស៊ី និងទី៣ក្នុងពិភពលោក។ នេះបើយោង តាមរបាយការណ៍ថ្មីមួយ ដែលដាក់ទីក្រុងញូវយ៉ក និងទីក្រុងឡុងដ៍ក្នុងចំណាត់ថ្នាក់ទីមួយ និងទីពីរ។

ទីក្រុងហុងកុង បានធ្លាក់ទៅចំណាត់ថ្នាក់ទី៤ ខណៈទីក្រុងនេះរងការវាយលុកយ៉ាងខ្លាំង ពីជំងឺរាតត្បាតកូវីដ១៩និងការចំណាកស្រុក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីក្រុងហុងកុងកំពុងព្យាយាមស្តារឡើងវិញ នូវតួនាទីរបស់ខ្លួនជាមជ្ឈ​មណ្ឌលហិរញ្ញវត្ថុសកល ខណៈដែលទីក្រុងនេះ នៅតែបន្តដើរតាមការដឹក​នាំរបស់ប្រទេសចិន ក្នុងការរក្សាករណីកូវីដឱ្យនៅកម្រិតអប្បបរមា ខណៈដែលពិភពលោកផ្សេងទៀតបើកចំហ ហើយភាពមិនប្រាកដប្រជា ជុំវិញការបន្ធូរបន្ថយច្បាប់ ដាក់ឱ្យនៅដាច់ដោយឡែកបាននាំឱ្យចំនួន អ្នកចូលទស្ស​នា ទីក្រុងហុងកុងធ្លាក់ចុះ។

ម្យ៉ាងវិញទៀត សិង្ហបុរីរំពឹងថា នឹងមានអ្នកទស្សនាច្រើនជាង៤លាននាក់ក្នុងឆ្នាំ ២០២២។ ព្រឹត្តិការណ៍សំខាន់ៗជាច្រើន រួមមាន កិច្ចប្រជុំកំពូលអាស៊ីរបស់វិទ្យាស្ថានមីលខេន សន្និសីទនាយកប្រតិបត្តិសកលរបស់ទស្សនាវដ្ដី Forbes និងកម្មវិធី Singapore Grand Prix នឹងជួយលើកកំពស់មុខមាត់ទីក្រុងជាគោលដៅទេសចរណ៍។

ទីក្រុងរបស់ប្រទេសចិនដូចជា សៀងហៃ ប៉េកាំង និង ស៊ិនជិនទាំងអស់ បានរក្សាចំណាត់ថ្នាក់របស់ខ្លួន ក្នុងតារាងកំពូលទាំង១០របស់ GFCI បើទោះបីជាមានវិធានការទប់ស្កាត់កូវីដយ៉ាងធ្ងន់ធ្ងរក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here