ចំណេះដឹង! តើការប្រើប្រាស់មូលប្បទានបត្រត្រូវបានធ្វើឡើងយ៉ាងដូចម្តេច?

ដោយៈ ម៉ាណេត

ភ្នំពេញៈ មូលប្បទានបត្រគឺជាបញ្ជាជាលាយលក្ខណ៍អក្សរ និងដោយឥតលក្ខខណ្ឌទៅធនាគារ និងចុះហត្ថលេខាដោយបុគ្គលជាអ្នកចេញបញ្ជា តម្រូវឲ្យធនាគារទូទាត់សង ប្រាក់ក្នុងចំនួនកំណត់ណាមួយឲ្យទៅ ឬតាមបញ្ជាបុគ្គលម្នាក់ទៀត ឬអ្នកកាន់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មូលប្បទានបត្រ ត្រូវតែទទួលបានការទូទាត់សងនៅពេលបង្ហាញ ដល់ធនាគារហើយស្របតាម ការតម្រូវដូចមានចែងក្នុងច្បាប់ស្តីពី ឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។ មូលប្បទានបត្រត្រូវបានប្រើប្រាស់ជាចម្បង ដោយក្រុមហ៊ុនអាជីវកម្ម។

មូលប្បទានបត្រដែលចរាចរក្នុងប្រព័ន្ធ រួមមាន មូលប្បទានបត្រជាដុល្លារអាមេរិក និងរៀល ប៉ុន្តែមូលប្បទានបត្រជាដុល្លារអាមេរិក ត្រូវបានប្រើប្រាស់ទូលំទូលាយជាង ដែលមានរហូតដល់ជាង៩០% នៃការផាត់ទាត់ដោយសភាផាត់ទាត់ជាតិ។ បន្ថែមលើនេះ មូលប្បទានបត្រ ត្រូវបានប្រើប្រាស់ជាមធ្យោបាយផ្ទេរតម្លៃរូបិយវត្ថុ រវាងធនាគារ ដោយសារ តែមិនមានប្រព័ន្ធផ្ទេរប្រាក់អន្តរធនាគារ។

នៅក្នុងខែកញ្ញា ឆ្នាំ២០០៨ ធនាគារជាតិនៃកម្ពុជាបានចេញប្រកាសស្តីពី មូលប្បទានបត្រស្តង់ដារ ដើម្បីឲ្យមូលប្បទានបត្រដែលប្រើប្រាស់ ក្នុងប្រព័ន្ធទូទាត់សងប្រាក់ទាំងអស់មានទម្រង់ ឯកភាពជាលក្ខណៈស្តង់ដារ ក្នុងគោលបំណងធានាការផាត់ទាត់ និងទូទាត់សងប្រាក់អន្តរធនាគារមានប្រសិទ្ធភាព និងដោយរលូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here