ទំហំនៃការលក់ផ្ទះនៅសហរដ្ឋអាមេរិកដាំក្បាលចុះក្នុងរយៈ ពេល៧ខែជាប់គ្នា

ដោយ: លាងហួរ

វ៉ាស៊ីនតោន: ទំហំនៃការលក់ផ្ទះ ដែលមានស្រាប់បានធ្លាក់ចុះនៅក្នុងខែសីហាដល់កម្រិតទាប ក្នុងរយៈពេល២ឆ្នាំនេះ បើយោងតាមទិន្នន័យឧស្សាហកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញនេះ។

នេះជាការធ្លាក់ចុះនេះ៧ខែជាប់ៗគ្នា ដែលបង្ហាញពីការបន្តធ្លាក់ចុះនៃទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក នៅពេលដែលអត្រាការប្រាក់កម្ចីទិញផ្ទះកើនឡើង។

ថ្នាក់ដឹកនាំសមាគមជាតិនៃអ្នកអចលនទ្រព្យ (NAR) បាននិយាយថា ការលក់ផ្ទះ និងខុនដូគ្រប់ប្រភេទបានធ្លាក់ចុះ០,៤ភាគរយ កាលពីខែក    ក្កដា បើទោះបីជាតម្លៃធ្លាក់ចុះនៅក្នុងខែនោះក៏ដោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍នេះកើតឡើងនៅថ្ងៃតែមួយ ខណៈធនាគារកណ្តាលអាមេរិកFederal Reserve ត្រៀមខ្លួនដំឡើងអត្រាការប្រាក់បន្ថែម ដែលនឹងបន្ថែមបន្ទុកលើប្រាក់កម្ចី និងជះផលប៉ះពាល់សម្រាប់ទីផ្សារលំនៅដ្ឋាន។

លោក Lawrence Yun ប្រធានសេដ្ឋវិទូរបស់ NAR បាននិយាយថា វិស័យលំនៅដ្ឋានជួបប្រទះ នូវផលប៉ះពាល់ភ្លាមៗបំផុត ពីការផ្លាស់ប្តូរ​គោលនយោបាយអត្រាការប្រាក់របស់ Federal Reserve ហើយទំហំនៃការលក់ផ្ទះធ្លាក់ចុះ បានឆ្លុះបញ្ចាំងពីការកើនឡើង នៃអត្រាប្រាក់កម្ចីទិញផ្ទះនៅឆ្នាំ២០២២នេះ។

តម្លៃផ្ទះជាមធ្យមបានធ្លាក់ចុះ សម្រាប់ខែទី២ជាប់ៗគ្នា មកត្រឹម៣៨៩,៥០០ដុល្លារអាមេរិកក្នុងមួយយូនីត ដោយធ្លាក់ចុះពីកម្រិតខ្ពស់បំផុតចំនួន៤១៣,៨០០ដុល្លារក្នុងខែមិថុនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here