ខេត្តហ៊ូណាននៃប្រទេសចិនតភ្ជាប់ដោយផ្លូវរថភ្លើងល្បឿនលឿនប្រវែងសរុប២៣០០គីឡូម៉ែត្រ

ដោយ: លាងហួរ

ហ៊ូណាន: ខណៈរថភ្លើងល្បឿនលឿនជាច្រើនចេញចូលស្ថានីយ៍នៅក្នុងទីក្រុង Yiyang និង Ningxiang នាពេលថ្មីៗនេះ ខេត្តហ៊ូណាននៃប្រទេសចិនបានក្លាយជាខេត្តទី៨ ដែលតភ្ជាប់ដោយសេវារថភ្លើងល្បឿនលឿន។

ក្រុមហ៊ុន China Railway 24th Bureau Group Corp Ltd (CR24) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់រដ្ឋ បាននិយាយថា បច្ចុប្បន្ននេះ តំបន់ទាំង១៤ក្នុងខេត្តហ៊ូណាន ត្រូវបានបំពាក់ដោយសេវាកម្មរថភ្លើងល្បឿនលឿន ដែលមានប្រវែងផ្លូវដែកសរុបជាង២៣០០គីឡូម៉ែត្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនអភិវឌ្ឍន៍បាននិយាយថា ខ្សែរថភ្លើងភ្ជាប់តំបន់អ៊ីយ៉ាង ទៅកាន់តំបន់ឆាងសា មានស្ថានីយចំនួន៣ នៅតាមបណ្តោយផ្លូវ និងល្បឿនកំណត់៣១០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចកាត់បន្ថយការធ្វើដំណើរពីទីក្រុងមួយ ទៅទីក្រុងមួយទៀត ពី៧០នាទី មកត្រឹម៣១នាទីតែប៉ុណ្ណោះ។

លោក Luo Yuelin អ្នកដឹកនាំក្រុមសាងសង់ ជាមួយក្រុមហ៊ុនខាងលើ បាននិយាយថា ការសាងសង់ស្ពានផ្លូវដែក គឺជាផ្នែកដ៏លំបាកបំផុត ព្រោះស្ពានជាច្រើន ដែលត្រូវសាងសង់ គឺស្ថិតនៅពីលើផ្លូវរថភ្លើង ឬផ្លូវហាយវេ។

លោកបានបន្តថា ក្នុងចំណោមការងារសាងសង់បែបនេះ ស្ពានរថភ្លើងល្បឿនលឿន Ningxiang គឺជាស្ពានដ៏លំបាកបំផុត។ ស្ពាននេះមានប្រវែង៤,៧៦គីឡូម៉ែត្រ ហើយនឹងត្រូវសាងសង់ពីលើផ្លូវធំៗចំនួន៥ ក្នុងទីក្រុង Ningxiang។

ក្រុមហ៊ុនបានឱ្យដឹងថា ផ្លូវដែកល្បឿនលឿន Chongqing-Xiamen គឺជាផ្លូវដែកដ៏សំខាន់មួយនៅក្នុងប្រទេស ដោយសារវាតភ្ជាប់តំបន់ទឹកនៃទីក្រុង Chongqing និងខេត្តហ៊ូណាននិង Jiangxi ជាមួយខេត្ត Fujian ដែលនៅជាប់ឆ្នេរសមុទ្រ ដែលនឹងសម្របសម្រួលការធ្វើដំណើរ និងសកម្មភាពពាណិជ្ជកម្មសម្រាប់អ្នករស់នៅក្នុងទីក្រុងនានា និងជំរុញការអភិវឌ្ឍតំបន់តាមបណ្តោយទន្លេយ៉ង់សេទាំងមូល៕

LEAVE A REPLY

Please enter your comment!
Please enter your name here