ប្រធានGlobal SME អះអាងថា កម្ពុជាជាគោលដៅអភិវឌ្ឍន៍SME  ដ៏សំខាន់

ដោយៈ លក្ខិណា

ភ្នំពេញៈ  ឆ្នាំ២០២២នេះ ស្ថាប័ន Global SME ពិភពលោកបានជ្រើសរើសយកកម្ពុជា ជាកន្លែងជួបជុំដើម្បីសិក្សា ក៏ដូចជាស្វែងយល់ឱ្យដឹងពីការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ជាពិសេសការធ្វើឱ្យវិស័យ SME បានទទួលអត្ថប្រយោជន៍ និងការប្រើប្រាស់សេវាកម្មធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុ។

លោកMatthew Gamser នាយកនៃ SME Finance Forum នៃGlobal SME បានឱ្យដឹងថា ប្រទេសកម្ពុជា ជាទិសដៅនៃការអភិវឌ្ឍដ៏សំខាន់ និងរីកចម្រើនខ្លាំងបានជា SME សកលលោកបានជ្រើសរើសយកកម្ពុជា ដើម្បីធ្វើជាកន្លែងសិក្សាស្វែងយល់ ក៏ដូចជា កន្លែងដែលអាចជួបជុំដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ។

លោកបន្តថា “ការមកទស្សនកិច្ចសិក្សានៅពេលនេះ មានសមាជិកមកពីជាង៦០ប្រទេស ដែលមានអ្នកចូលរួមប្រមាណ៤០០នាក់ ដែលវេទិ​កានេះ យើងនឹងស្វែងយល់ពីគ្នាទៅវិញទៅមក ដើម្បីរកចំណុចល្អ និងអាក្រក់ ជាពិសេសអ្នកចូលរួមទាំងអស់ នឹងបានសិក្សាពីកម្ពុជាបន្ថែមទៀតផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតអ៉ិន ចាន់នីប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានមានប្រសាសន៍ក្នុងដំណើរទស្សនកិច្ចរបស់ ប្រតិភូមកពីជាង៦០ប្រទេ​សកាលពីថ្ងៃទី១៩កញ្ញា ឆ្នាំ២០២២ថា វិស័យមួយដែលមានតួនាទីសំខាន់យកចិត្តទុកដាក់ ជាពិសេសនោះគឺឥណទានខ្នាតតូច  ហើយក្នុងទំហំឥណទានសរុបប្រមាណ៦ពាន់លានដុល្លារអាមេរិក ដែលធនាគារអេស៊ីលីដាផ្ដល់ជូនអតិថិជនមានជាង៨០ភាគរយ ហើយដែលបានផ្ដល់ទៅឱ្យវិស័យSME ។

លោកបណ្ឌិតបន្តថា “សេដ្ឋកិច្ចកម្ពុជាបានរីកលូតលាស់ ក្នុងរង្វង់ប្រមាណ៧ភាគរយក្នុងឆ្នាំ លើកលែងតែក្នុងឆ្នាំ២០២០ ដែលត្រូវថមថយដោយសារតែវិបត្តិកូវីដ១៩ ហើយក្នុងឆ្នាំ២០២១សេដ្ឋកិច្ចកម្ពុជាបានលូតលាស់ប្រមាណ៣ភាគរយឡើងវិញ និងបន្តកើនឡើង៥ឆ្នាំក្នុងឆ្នាំនេះ”។​លោកបន្តថា “ក្នុងនោះដែរវិស័យSME ក៏បានរួមចំណែកសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ឱ្យមានការរីកលូតលាស់ជាបន្តបន្ទាប់នេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here