លោកបណ្ឌិត គីម ហ៊ាងៈ កម្ពុជាគួរបង្កើតតំបន់អចលនទ្រព្យពិសេសសម្រាប់ ជនបរទេស

ដោយៈ រ៉ាណេត
ភ្នំពេញៈ ប្រសិនបើចង់ឱ្យតម្លៃអចលនទ្រព្យ និងដីធ្លីនៅក្នុងប្រទេសកាន់តែកើនឡើងខ្ពស់ កម្ពុជាគួរតែបង្កើតឱ្យមានតំបន់អចលនទ្រព្យពិសេស ដែលអាចផ្តល់សិទ្ធិគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនបរទេស ១០០% ក្នុងការទិញដី មកអភិវឌ្ឍន៌ជាគំរោងផ្សេងៗ ដើម្បីលក់អោយបរទេសវិញ ក្នុងការជួយអោយប្រជាជនក្នុងស្រុកមានការងារធ្វើ ហើយរដ្ឋបានប្រមូលពន្ធ។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia ហើយតំបន់ដែលត្រូវបង្កើតនោះ ដាច់ខាតត្រូវតែសិក្សាពីទីតាំងភូមិសាស្រ្តអោយបានលំអិត ជៀសវាងបញ្ហប្រឈមនានាក្នុងថ្ងៃអនាគត។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ពិសេសកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះថា ទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននៅតែអាចរក្សាបាននូវភាពល្អប្រសើរ បើធៀបទៅនឹងបណ្តាប្រទេសមួយចំនួន ក្នុងតំបន់អាស៊ី។

លោកបណ្ឌិតបានបញ្ជាក់ថា “នៅក្នុងបរិបថនៃសម័យកាលCovid-19 កម្ពុជាក៏ទទួលរងនូវផលប៉ះពាល់ ដូចបណ្តាប្រទេសនានានៅលើសកលលោកដែរ ប៉ុន្តែគ្រាន់តែថា កម្រិតនៃការប៉ពាល់ហាក់ធូរស្រាលជាងគេបន្តិច បើធៀបទៅនឹងប្រទេសនៅក្នុងតំបន់ ហើយក្នុងនោះវិស័យអចលនទ្រព្យក៏រងនូវឥទ្ធិពលអវិជ្ជមានខ្លះដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពាក់ព័ន្ធទៅនឹងការជួយជំរុញឱ្យវិស័យអចលនទ្រព្យ ជាពិសេសតម្លៃដីធ្លីកាន់តែកើនឡើងខ្ពស់ត្រូវបានលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង លើកឡើងថា រាជរដ្ឋាភិបាលគួរតែបង្កើតឱ្យមានតំបន់អចលនទ្រព្យពិសេស ដែលអាចផ្តល់សិទ្ធិដល់ក្រុមហ៊ុនបរទេស ១០០% ក្នុងការទិញដីសម្រាប់អភិវឌ្ឍន៍ដោយស្របច្បាប់ ខណៈដែលបច្ចុប្បន្នរដ្ឋាភិបាលបានផ្តល់សិទ្ធិដល់ជនបរទេស ក្នុងការកាន់កាន់កម្មសិទ្ធិអចលនទ្រព្យ ចាប់ពីជាន់ទី១ឡើងទៅតែប៉ុណ្ណោះ ។

លោកបណ្ឌិតបានបញ្ជាក់ថា នៅពេលដែលមានការបង្កើត តំបន់អចលនទ្រព្យពិសេសណាមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស ១០០% មានសិទ្ធិក្នុងការទិញដី ដើម្បីធ្វើការអភិវឌ្ឍផ្សេងៗ វានឹងជះឥទ្ធិពលល្អ ដល់តំបន់ដែលស្ថិតនៅក្បែរ ដែលយ៉ាងហោចណាស់ ក៏ស្ថិតនៅក្នុងរង្វង់ ២០គីឡូម៉ែត្រ ដល់ ១០០គីឡូម៉ែត្រ ជុំវិញតំបន់នោះមានការអភិវឌ្ឍផងដែរ”។

លោកបន្តថា “ជាធម្មតាជនបរទេសដែលមកទិញដី ទិញអចលនទ្រព្យនៅប្រទេសណាមួយ គឺជាអ្នកមានលុយ ដូច្នេះនៅពេលប្រទេសណាមួយ មានអ្នកមានរស់នៅច្រើន កំណើននៃការអភិវឌ្ឍន៍នឹងកើតមាន ហើយការអភិវឌ្ឍនេះទៀតសោត គឺជាកំលាំងចលករមួយ ដែលជំរុញឱ្យមានតម្រូវការអចលនទ្រព្យ ដែលនឹងធ្វើឱ្យតម្លៃនៅលើទីផ្សារឡើងថ្លៃដោយស្វ័យប្រវត្តិ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here