អារ៉ាប៊ីសាអូឌីត គ្រោងសាងសង់ទីក្រុងឆ្លាតវៃ (Smart City) រហូត ដល់ទៅ២០០កន្លែង

ដោយៈ សុខុម

ក្រុងរីយ៉ាដ: វាជាដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង និងស្ទើរមិនគួរ ឱ្យជឿដែលប្រទេសអារ៉ាប៊ីសាអូឌីត ប្រកាសថា ខ្លួនមានគម្រោងសាងសង់ទីក្រុងឆ្លាតវៃ (Smart City) រហូតដល់ទៅ២០០ក្រុងនៅថ្ងៃអនាគត។

ប៉ុន្តែមុននឹងឈានដល់ការអនុវត្តផែនការ ប្រកបដោយមហិច្ឆតាដ៏ធំសម្បើមនេះ ប្រទេសមួយនេះបានចាប់ផ្ដើម Challenge ថ្មីមួយឱ្យឈ្មោះថា “SMARTATHON” ជាមួយនឹងគោលបំណងពង្រីក ការប្រើប្រាស់បច្ចេកវិទ្យា AI (បញ្ញាសិប្បនិមិត្ត) នៅក្នុងការបង្កើតទីក្រុង ដែលកាន់តែឆ្លាតវៃ កាន់តែមានសុវត្ថិភាព និងកាន់តែមានសុខុមាលភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Abdullah Al Ghamdi ប្រធានអាជ្ញាធរទិន្នន័យ និងបច្ចេកវិទ្យា AI អារ៉ាប៊ីសាអូឌីត (SDAIA) កាលពីថ្ងៃពុធ ទី១៤ ខែកញ្ញា បានថ្លែងអំឡុងកិច្ចប្រជុំកំពូល AI ពិភពលោក (Global AI Summit) ដែលចាប់ផ្ដើមពីថ្ងៃទី១៣-១៥ ខែកញ្ញា នៅទីក្រុងរីយ៉ាដ ថា “ថ្ងៃនេះយើងសូមប្រកាសពីការបើកដំណើរការ SMARTATHON ដែលជា Challenge ទីក្រុងឆ្លាតវៃ”។

ការដាក់ឱ្យដំណើរការ SMARTATHON ធ្វើឡើង ខណៈលោក Majid Al Hogail រដ្ឋមន្ត្រីក្រសួងកិច្ចការក្រុង និងជនបទ និងលំនៅដ្ឋាន បានបង្ហាញផែនការ សាងសង់ទីក្រុងឆ្លាតវៃយ៉ាងច្រើន នៅក្នុងព្រះរាជាណាចក្រមួយនេះ ដោយចាប់ដៃគូសហការជាមួយ SDAIA និងគណៈកម្មការក្រុង Riyadh (RCRC)។

លោក Abdullah Al Ghamdi បានគូសបញ្ជាក់ថា “ក្តីស្រមៃរបស់យើងគឺចង់មានទីក្រុងឆ្លាតវៃ រហូតដល់ទៅជាង២០០កន្លែងនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដោយប្រើប្រាស់បច្ចេកវិទ្យា AI ហើយអ្វីដែលសំខាន់បំផុតនោះគឺការចូលរួមរបស់ប្រជាពលរដ្ឋ និងវិធីដែលបង្កើនគុណភាពសេវាកម្មនៅក្នុងប្រទេសរបស់យើង”៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here