ប្រទេសវៀតណាមរៀបចំផែនការមេអភិវឌ្ឍន៍ជាតិដល់ឆ្នាំ២០៥០ ជាលើកដំបូង

ដោយ: លាងហួរ

ហាណូយ: សមាជិកក្រុមប្រឹក្សារដ្ឋ និងអ្នកត្រួតពិនិត្យបានអនុម័តផែនការមេថ្នាក់ជាតិ ដំណាក់កាល២០២១-២០៣០ ដែលមានចក្ខុវិស័យដល់ឆ្នាំ២០៥០ ដាក់ជូនសម្រាប់វាយតម្លៃដោយក្រសួងផែនការ និងវិនិយោគ។

ក្នុងកិច្ចប្រជុំវាយតម្លៃផែនការមេជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ កាលពីថ្ងៃទី ១៤ ខែកញ្ញាកន្លងមក រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Nguyen Chi Dung បានមានប្រ​សាសន៍ថា ផែនការថ្នាក់ជាតិនេះគឺជាផែនការមេ ដែលត្រូវបានអនុវត្តជាលើ​កដំបូងនៅវៀតណាម ក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីផែនការឆ្នាំ២០១៧។

លោក Nguyen Chi Dung បានបញ្ជាក់ថា “នេះគឺជាភារកិច្ច និងបទពិសោធន៍ថ្មី សំខាន់ណាស់ លំបាក ស្មុគស្មាញ ដែលមិនធ្លាប់មានពីមុនមក”។ លោកបន្តថា “ទោះជាយ៉ាងណាក៏ដោយ នេះគឺជាឱកាសដ៏ល្អសម្រាប់វៀតណាម ដើម្បីវាយតម្លៃឡើងវិញនូវស្ថានភាព អភិវឌ្ឍន៍បច្ចុប្បន្ន និងរៀបចំលំហអភិវឌ្ឍន៍របស់ប្រទេសក្នុងលក្ខណៈសំខាន់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគ្គបញ្ជាការនៃវិស័យផែនការ និងវិនិយោគបានមានប្រសាសន៍ថាផែនការមេនេះ នឹងកំណត់ទិសដៅអភិវឌ្ឍន៍ប្រទេស បង្កើតលំហអភិវឌ្ឍន៍ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ និងធនធានអភិវឌ្ឍន៍របស់ប្រទេស។

នៅក្នុងកិច្ចប្រជុំ សមាជិកក្រុមប្រឹក្សាបានវាយតម្លៃថា  ផែនការមេត្រូវបានអនុវត្តក្នុងលក្ខណៈល្អិតល្អន់ ម៉ឺងម៉ាត់ វិធីសាស្ត្រ និងទីផ្សារដែលអាចប្រមូលបាននូវការចូលរួមយ៉ាងទូលំទូលាយ និងមានប្រសិទ្ធភាពពីភាគីពាក់ព័ន្ធ។

លើសពីនេះ មតិមួយចំនួនលើទស្សនៈ គោលដៅ និងសេណារីយ៉ូនៃការអភិវឌ្ឍន៍ក៏ត្រូវបានលើកឡើងផងដែរ ក្នុងនោះសាស្ត្រាចារ្យបណ្ឌិតវិទ្យាសាស្ត្រ ឡាង៉ុកឃឿ  បណ្ឌិត Tran Dinh Thien និងលោកបណ្ឌិត Cao Viet Sinh បានស្នើឱ្យពិចារណា និងសង្កត់ធ្ងន់លើទិដ្ឋភាពនៃការពង្រីកលំហអភិវឌ្ឍន៍។

អ្នកជំនាញក៏បានបន្ថែមយោបល់ លើការផ្សារភ្ជាប់គ្នាក្នុងតំបន់ ដែលត្រូវតែជារចនាសម្ព័ន្ធរៀបចំ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយបានស្នើ     ឱ្យពិចារណា និងបន្ថែមទិសដៅកាត់បន្ថយ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ការធ្វើប្រព្រឹត្តិកម្មទឹក សំណល់ឧស្សាហកម្មក្នុងស្រុកនៅឆ្នាំ២០៣០។

លើសពីនេះទៀត អ្នកជំនាញក៏ស្នើឱ្យកំណត់ផែនការកំណើន GDP សម្រាប់រយៈពេល២០៣១-២០៥០ពី៦,៥%ទៅ ៧,៥%។

សាស្ត្រាចារ្យបណ្ឌិត Dao Xuan Hoc និងលោក Cao Viet Sinh ក៏បានលើកឡើងដែរថា ការបំពេញបន្ថែមខ្លឹមសារស្តីពីស្ថាប័ន និងគោលនយោបាយគឺជាបញ្ហាសំខាន់ និងការអភិវឌ្ឍន៍សំខាន់ៗ ក្នុងដំណាក់កាលធ្វើផែនការ៕

LEAVE A REPLY

Please enter your comment!
Please enter your name here