ហេតុអ្វីអ្នកមានលំហូរសាច់ប្រាក់ល្អគួរវិនិយោគលើខុនដូកំឡុងពេលបច្ចុប្បន្ននេះ?

ដោយ៖ ម៉ាណេត

ភ្នំពេញៈ ទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា បាននិងកំពុងចាប់ផ្តើមបង្ហាញសញ្ញាដំបូង នៃការងើបឡើងវិញឡើងវិញបន្តិចៗម្តង ពិសេសវិស័យខុនដូ ខណៈអាជីវកម្មក្នុងស្រុក បានចាប់ផ្តើមដំណើរការធម្មតាឡើងវិញ ក្រោមគោលការណ៍ណែនាំសុខភាពថ្មីរបស់ក្រសួងសុខាភិបាល។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិERA Cambodia  លោកខន គង្គាបានថ្លែងប្រាប់នៅថ្ងៃ៦ ខែតុលា ឆ្នាំ២០២០នេះថា បើសិនអ្នកដែលមានហិរញ្ញវត្ថុល្អនៅពេលនេះ គួរវិនិយោគនាពេលបច្ចុប្បន្ននេះ វានឹងទទួលបានផលត្រឡប់មកវិញខ្ពស់ បើធៀបនឹងរយៈពេលកាលពីរយៈពេលមុន ដោយសារមូលហេតុទី១ គឺតម្លៃខុនដូ មិនទាន់មានការកើនឡើងទេ។ ដូច្នេះតម្លៃស្ថិតនៅសភាពនៅទ្រឹង ហើយអនាគតតម្លៃខុនដូនឹងកើនឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា បច្ចុប្បន្ននេះយើងសង្កតឃើញមានមិនត្រឹមតែ យុវជននោះទេ ប៉ុន្តែប្រជាជនវ័យចំណាស់ ក៏បាននិងកំពុងចាប់ផ្តើមផា្លស់ប្តូរការរស់នៅនៅខុនដូ ព្រោះខុនដូមានសុវត្តិ ឯកជនភាព និងភាពស៊ីវីល័យ

លោកបានថ្លែងថា លក្ខខណ្ឌក្នុងការបង់ប្រាក់នាពេលបច្ចុប្បន្ន មានភាពបត់បែនច្រើនហើយអ្នកអភិវឌ្ឍន៍បច្ចុប្បន្ន កំពុងបំពេញចិត្តអ្នកវិនិយោគ ដូច្នេះការលក្ខខណ្ឌក្នុងការបង់ប្រាក់ មានភាពងាយស្រួលជាងមុន។ ការវិនិយោគអចលនទ្រព្យ ពិសេសខុនដូ គឺសំខាន់ ទី១ ផ្តោតលើតម្លៃ ទី២ ទីតាំង ទី៣លក្ខខណ្ឌក្នុងការបង់ប្រាក់។

លោកខន គង្គាបានឱ្យដឹងថា ដូច្នេះស្ថិតក្នុងលក្ខខណ្ឌនេះ តម្លៃល្អ ទីតាំងល្អ ហើយលក្ខខណ្ឌក្នុងការបង់ប្រាក់ល្អទៀត ជាមួយការបញ្ចុះតម្លៃផ្សេងៗ វាជាល្អដ៏បំផុតសម្រាប់វិនិយោគក្នុងវិស័យខុនដូ។

វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាជាពិសេសវិស័យខុនដូលំដាប់ប្រណីតនិងលំដាប់មធ្យមធ្លាក់ចុះ។

យោងតាមរបាយការណ៍ក្រុមហ៊ុន CBRE នៅត្រីមាសទី២ តម្លៃលក់ខុនដូលំដាប់ប្រណីត បានធ្លាក់ចុះ៤,% ខណៈខុនដូលំដាប់មធ្យមធ្លាក់ចុះ៤,% ។ ម៉្យាងទៀតខុនដូដែលមានតម្លៃសមរម្យ មិនមានប្រែប្រួលគួរឱ្យកត់សម្គាល់ទេ ចាប់តាំងពីខែមករា ឆ្នាំ២០២០។

ភាពធ្ងន់ធ្ងរនៃផលប៉ះពាល់សេដ្ឋកិច្ច ដែលមកពីជំងឺកូវីដ១៩ មិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ ប៉ុន្តែអាចសង្កេតឃើញថា ទីផ្សារពិភពលោក រួមទាំងអចលនទ្រព្យនឹងមិនដឹងច្បាស់ដូចគ្នាទេ។ ដោយមើលឃើញពីភាពមិនច្បាស់លាស់ អ្នកជំនាញបាននិងកំពុងសំឡឹងមើលថាតើទីផ្សារអចលនទ្រព្យ នឹងទៅជាយ៉ាងណានាពេលអនាគត។

លោក James Hodge នាយកជាន់ខ្ពស់នៃក្រុមហ៊ុន CBRE កម្ពុជា ធ្លាប់បានឱ្យដឹងថា ជំងឺរាតត្បាតនេះ បានបង្ហាញពីកង្វះនៃភាពធន់ នៅក្នុងវិស័យអចលនទ្រព្យជាច្រើននៅទូទាំងពិភពលោក។ លោកបន្តថា យើងឃើញថា នេះគឺជាការពិត ជាពិសេសនៅក្នុងវិស័យលក់រាយ និងបដិសណ្ឋារកិច្ចរងផលប៉ះពាល់ខ្លាំង

លោកយល់ស្របថាខុនដូដែលមានតម្លៃសមរម្យទំនងជានឹងងើបឡើងវិញមុនគេ។

លោកបានថ្លែងថា ខ្ញុំរំពឹងថា វិស័យមួយចំនួននឹងងើបឡើងវិញ យ៉ាងឆាប់រហ័ស ដូចជាទីផ្សារខុនដូ ពិសេសខុនដូតម្លៃសមរម្យ និងលំនៅដ្ឋាន ទំនងជានឹងក្នុងការងើបឡើងវិញមុខគេ

LEAVE A REPLY

Please enter your comment!
Please enter your name here