រដ្ឋាភិបាលចិនអនុម័តលំហូរទុនវិនិយោគពីបរទេសជិត៥០ពាន់លានដុល្លារអាមេរិក

ដោយ: លាងហួរ

ចិន: កិច្ចព្រមព្រៀងលើគម្រោងចំនួនជាង៤៨០ត្រូវបានចុះហត្ថលេខា នៅក្នុងពិព័រណ៍អន្តរជាតិចិនលើកទី២២ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម (CIFIT) នៅទីក្រុង Xiamen ខេត្តហ្វូជៀន (Fujian) ភាគខាងកើតប្រទេសចិន។

ទិន្នន័យបឋមបានបង្ហាញកាលពីថ្ងៃអាទិត្យថា ការវិនិយោគសរុបនៃកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់ដល់ទៅ៣៤២ពាន់លានយ័ន (ប្រហែល៤៩,៥ពាន់លានដុល្លារអាមេរិក)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមឧស្សាហកម្ម និងពាណិជ្ជកម្មជាង៨០០ ក្រុមហ៊ុនជាង៤០០០ និងពាណិជ្ជករប្រហែល៦ម៉ឺននាក់មកពីជាង៩០ប្រទេស និងតំបន់បានចូលរួម ក្នុងព្រឹត្តិការណ៍រយៈពេល៤ថ្ងៃ តាមអ៊ីនធឺណិត ឬដោយផ្ទាល់។

ព្រឹត្តិការណ៍ដែលបានបិទបញ្ចប់កាលពីថ្ងៃអាទិត្យ រួមមាន សន្និសីទ និងវេទិកាសំខាន់ៗ ការពិភាក្សាលើការវិនិយោគ និងកិច្ចប្រជុំផ្គូផ្គងគម្រោង ដោយបានផ្តោតលើប្រធានបទ រួមមាន បច្ចេកវិទ្យាឌីជីថល ការវិនិយោគបៃតង គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កិច្ចសហប្រតិបត្តិការ BRICS និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម RCEP។

ក្នុងនោះប្រធានបទ រួមមាន ការអភិវឌ្ឍន៍សកល ការចែករំលែកឱកាសឌីជីថល ការវិនិយោគលើអនាគតបៃតង ហើយពិព័រណ៍ដ៏ធំនេះ គឺជាកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញការវិនិយោគ និងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here