រដ្ឋាភិបាលដាក់ចេញយុទ្ឋសាស្រ្តសំខាន់ៗចំនួន៣ដើម្បីជំរុញនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់និងទ្វេភាគី

ដោយ:គង់ ម៉ាលីនណា

ភ្នំពេញ: ក្រសួងពាណិជ្ជកម្ម ដែលជាសេនាធិការរបស់រដ្ឋាភិបាល បាននិងកំពុងដាក់ចេញនូវផែនការយុទ្ឋសាស្រ្តសំខាន់ៗចំនួន៣ ដើម្បីជំរុញការនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់ និងទ្វេរភាគី។

ក្រសួងដ៏សំខាន់នេះ បានបើកកិច្ចប្រជុំលើកទី២ ស្តីពីការងារជំរុញផលិតកម្ម និងនាំចេញទំនិញក្រោមក្របខ័ណ្ឌតំបន់និងទ្វេភាគី ជាលទ្ធផលក្រោមការផ្លាស់ប្តូរមតិយោបល់ និងផ្តល់ធាតុចូលសំខាន់ពីសមាជិកអង្គប្រជុំពាក់ព័ន្ធ បានឯកភាពគ្នាលើចំណុចសំខាន់ៗបី ដើម្បីនឹងធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងជាឯកសារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះបានធ្វើឡើងគោលបំណង ដើម្បីពិនិត្យឡើងវិញលើបញ្ជីមុខទំនិញ និងផលិតផល ដែលមានសក្កានុពលរបស់កម្ពុជា សម្រាប់រៀបចំផែនការជំរុញការនាំចេញទៅទីផ្សារអន្តរជាតិ ក្រោមក្របខ័ណ្ឌតំបន់ និងទ្វេភាគី ជាពិសេសដើម្បីទាញយកផលប្រយោជន៍ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានស្រាប់ និងកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ដែលគ្រោងនឹងចុះហត្ថលេខាជាមួយដៃគូទេ្វភាគី និងពហុភាគី សំដៅលើកកម្ពស់ផលិតកម្មក្នុងស្រុក និងពង្រីកទីផ្សារនាំចេញ។

យុទ្ឋសាស្រ្តដែលក្រសួងបានដាក់ចេញទាំងបីរួមមានដូចជា ទី១ សិក្សាស្រាវជ្រាវលើផលិតផលមានស្រាប់ ដែលអាចនាំចេញបានភ្លាមៗ។ សិក្សាស្រាវជ្រាវលើផលិតផលសក្កានុពល សម្រាប់ធ្វើការនាំចេញពេលអនាគត។ ទី២ ផ្សព្វផ្សាយលទ្ធផលនៃការចរចារពាណិជ្ជកម្មដល់វិស័យឯកជន និងសុំធាតុចូលត្រឡប់វិញពីវិស័យឯកជន ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ និងទី៣ រៀបចំបញ្ជីរាយមុខទំនិញសំខាន់ៗ និងវិភាគលើស្ថានភាពនៃការនាំចេញពេលកន្លងទៅ។

លោក ស៊ាង ថៃ បានលើកឡើងពីលទ្ធផលការងារ និងការឯកភាពគ្នាក្នុងកិច្ចប្រជុំលើកទី១ កាលពីខែកញ្ញាកន្លងទៅ ដូចជា ការបង្កើតក្រុមការងារលេខាធិការដ្ឋាន និងក្រុមស្រាវជា្រវឯកសារ ការកំណត់ទំនិញអាទិភាព និងការកំណត់ទម្រង់រៀបចំរបាយការណ៍ដោយយកគំរូប្រហាក់ប្រហែល គោលនយោបាយដំឡូងមីកម្ពុជាជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here