វិមានសំណាងចាប់ដៃចុះMOUជាមួយធនាគារUCB សម្រួលលក្ខខណ្ឌ ស្នើកម្ចីជូនអតិថិជនកាន់តែស្រួល

ដោយៈ ស៊ីវ ម៉េង

       ភ្នំពេញៈ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ម្ចាស់គម្រោងបុរី វិមានសំណាង បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងបុរី វិមានសំណាង និងធនាគារ សហពាណិជ្ជ ក.អ (UCB) ដើម្បីសម្រួលលក្ខខណ្ឌផ្ដល់កម្ចី និងលក្ខខណ្ឌបង់ប្រាក់ ដល់អតិថិជនឱ្យកាន់តែមានភាពងាយស្រួល។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងម្ចាស់បុរី វិមានសំណាង បានមានប្រ​សាសន៍ក្នុងពិធីចុះហត្ថលេខាកាលពីថ្ងៃទី៨ កញ្ញាកន្លងមកថា “ការចុះ MOU ជាមួយធនាគារ UCB នាថ្ងៃនេះ នឹងរួមចំណែកសម្រួលលក្ខខណ្ឌស្នើកម្ចីបានកាន់តែច្រើន និងកាន់តែងាយស្រួល ដល់អតិថិជនដែលមានបំណ​ងទិញលំនៅឋានពីបុរី វិមានសំណាង ព្រោះថាUCB គឺជាធនាគារ ដែលមានទំហំទុនបម្រុងកម្ចីយ៉ាងធំ ស័ក្តិសមជាធនាគារដៃគូសហការដ៏យូរអង្វែង និងរឹងមាំជាមួយបុរីរបស់ខ្ញុំ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានស្ថាបនិកក្រុមហ៊ុន KW Cambodia ទូទាំងប្រទេសដដែលរូបនេះ បន្ថែមឱ្យដឹងទៀតថា គិតមកទល់ពេលនេះ បុរី វិមានសំណាង បានចាប់ដៃគូសហការលើការផ្ដល់ប្រាក់កម្ចីទិញលំនៅឋាន ជាមួយធនាគារធំៗចំនួន២ ហើយទៅថ្ងៃមុខ លោកនឹងបន្តស្វែងរកកិច្ចសហការ ជាមួយធនាគា​រជាដៃគូឱ្យបានកាន់តែច្រើនថែមទៀតផងដែរ។

ជាមួយគ្នានេះ លោកHuang Shun Chieh ប្រធាននាយកដ្ឋានគ្រប់គ្រងសាខា ធនាគារសហពាណិជ្ជ ក.អ (UCB) បានបញ្ជាក់ថា កត្តាដែលធ្វើឱ្យធនាគារ UCB សហការជាដៃគូផ្ដល់ប្រាក់កម្ចីទិញផ្ទះ ជូនអតិថិជន ដែលមានបំណងទិញបុរីវិមានសំណាង ដោយសារទី១ ខាងធនាគារ មានទំនុកចិត្តខ្ពស់ ទៅលើលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលជាអ្នកអភិវឌ្ឍន៍គម្រោង អចលនទ្រព្យដ៏ល្បីមួយរូបនៅកម្ពុជា ទី២ ទំនុកចិត្តទៅលើគម្រោងរបស់បុរី វិមានសំណាង ដែលកំពុងតែបន្តវឌ្ឍនភាព និងសម្រុកសាងសង់ឥតឈប់ ជូនអតិថិជនរបស់ខ្លួន និងទី៣ គឺខាងធនាគារ ក៏បានសិក្សាយ៉ាងលម្អិតពីសន្ទុះ នៃការលក់ផ្ទះជូនអតិថិជនក្នុងបុរី វិមានសំណាង ឃើញថា លក់ដាច់ជាហូរហែរគួរឱ្យកត់សម្គាល់។

បុរី  វិមានសំណាង គឺជាលំនៅឋានប្រណីតលំដាប់អភិជន សាងសង់ឡើងលើផ្ទៃដីជាង២៥ហិចតា ស្ថិតនៅលើមហាវិថីឈ្នះឈ្នះ ខាងជើងក្រសួង ដែនដី នគររូបនីយកម្ម និងសំណង់ ប្រមាណ២៥០០ ម៉ែត្រ។ គម្រោងដ៏ធំស្កឹមស្កៃ ក្នុងគម្រោងបុរី វិមានសំណាង បណ្ដុំទៅដោយផ្ទះ​វីឡាលំដាប់អភិជន សរុបមានជាង ៤៥០វីឡា រួមមានប្រភេទ Royal Villa, King Villa Queen Villa និង Prince Villa ជាដើម។

អ្វីដែលចងចិត្តអតិថិជន ឱ្យចាប់អារម្មណ៍កាន់តែខ្លាំងនោះ គឺទីតាំងរបស់វីឡាទាំងអស់ ក្នុងបុរីវិមានសំណាង សុទ្ធតែបែរទៅរកបឹងធម្មជាតិ មានសួនសាធារណៈពោពេញដោយផ្ទៃបៃតង ផ្លូវក្នុងបុរី ធំទូលាយ រំលេចនូវសោភណ្ឌភាព ផ្ដល់ឯកជនភាព សុវត្ថិភាពពិតៗ។ បុរីវិមានសំណាង ពិតជាស័ក្តិសមឥតខ្ចោះសម្រាប់ គ្រួសារអភិជននៅកម្ពុជា ដែលប្រាថ្នាចង់បានភូមិគ្រឹះប្រកបដោយផាសុខភាព និងមានហុងស៊ុយពេញលេញ ជូនម្ចាស់ ផ្ទះ។

កាន់តែពិសេស ជាងនេះទៀតនោះ ដើម្បីអបអរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ បុរី វិមានសំណាង បានផ្តល់ជូនលោកអ្នកនូវប្រម៉ូសិនជាច្រើន ដូចជា៖ ថែមម៉ាស៊ីនត្រជាក់គ្រប់បន្ទប់ សាទែនទឹកចំណុះ1500L ទទួលបានថ្នាំការពារសត្វកណ្តៀរ និងមានឱកាសទទួលបាន ការចាប់រង្វាន់ធំគឺរថយន្ត Lexus 600 ឆ្នាំ 2022។ កម្មវិធីនេះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២។

ទំនាក់ទំនងសាកសួរព័ត៌មានបន្ថែម តាមរយៈលេខទូរស័ព្ទ 095 96 2000/078 96 2000/061 96 2000 &086 96 2000 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here