អ្នកជំនាញបង្ហើបពីវិធីវិនិយោគដីធ្លីនៅតាមខេត្តគួរធ្វើបែបណា

  ដោយៈ ម៉ាលីនណា

       កំពង់ស្ពឺៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម(CVEA)បានមានប្រសាសន៍ថា ការវិនិយោគដីធ្លីនៅតាមបណ្តាខេត្តនានា គួរធ្វើក្នុងរយៈពេលវែងជារបៀបLand Banking។

លោកបានមានប្រសាសន៍ឲ្យដឹងតាមទួរស័ព្ទ កាលពីថ្ងៃ ទី៧ កញ្ញាកន្លងមកថា ការវិនិយោគដីធ្លី ក្នុងខេត្តកំពង់ស្ពឺ ក៏ដូចជាបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ចដទៃទៀត អ្នកវិនិយោគគួរតែគិតពីរយៈពេលមធ្យម និងរយៈពេលវែង ព្រោះការទិញក្រោមរយៈពេលមួយឆ្នាំ អាចមានផលចំណេញតិច ប៉ុន្តែបើរយៈពេល១ឆ្នាំដល់៣ឆ្នាំ អាចរកឃើញផលចំណេញច្រើន។

លោកបន្តថា “ធម្មតាដីធ្លីដូចជាក្នុងខេត្តកំពង់ស្ពឺ គឺមានអត្រាឡើងក្នុងចន្លោះ១០ ទៅ១៥ភាគរយក្នុងអំឡុងវិបត្តិកូវីដ១៩ ប៉ុន្តែការវិនិយោគរយៈពេលខ្លី អាចជួបបញ្ហាផងដែរ បើសិនជាមានបញ្ហាលំហូរសាច់ប្រាក់”។លោកបន្តថា “ដូចការលើកឡើងនាពេលកន្លងមក អ្នកវិនិយោគមិនគួរប្រើប្រាស់សាច់ប្រាក់ពីធនាគារសុទ្ឋ ដើម្បីយកមកវិនិយោគទេ នៅពេលលំហូរសាច់​ប្រាក់របស់ខ្លួនគ្មានស្ថេរភាព”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកច្រឹក សុខនីមបានបន្តថា ខេត្តកំពង់ស្ពឺ ជាខេត្តមានសក្តានុពលទី២ បន្ទាប់ពីខេត្តកណ្តាល ព្រោះខេត្តកណ្តាលទទួលឥទ្ឋិពល និងការរីកចម្រើនខ្លាំងពីរាជធានីភ្នំពេញ ប៉ុន្តែខេត្តកំពង់ស្ពឺក៏មានចំណុចពិសេស ព្រោះ ជាខេត្តមានការវិនិយោគច្រើន លើវិស័យឧស្សាហកម្ម លំនៅដ្ឋាន និងរមណី​យដ្ឋានកែច្នៃមួយចំនួន ពិសេសមានផ្លូវជាតិសំខាន់ៗ ដែលតភ្ជាប់ទៅកាន់ខេត្តជាប់តំបន់ឆ្នេរ ពិសេសខេត្តព្រះសីហនុ និងខេត្តកំពតជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here