អត្រាជួលនិងតម្រូវការប្រើប្រាស់អាផាតម៉ិន និងការិយាល័យនៅតែខ្ពស់

ដោយៈគង់ សូរិយា

       ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា តម្រូវការប្រើប្រាស់អាផាតម៉ិន និងការិយាល័យសម្រាប់បំពេញការងារ នៅតែមានស្ថេរភាព ពិសេសក្រោ​យស្ថានភាពសេដ្ឋកិច្ចកម្ពុជាប្រសើរឡើង។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹង កាលពីល្ងាចថ្ងៃទី៧ កញ្ញាកន្លងមកថា តម្រូវការប្រើប្រាស់អាផាតម៉ិននៅក្នុងទីផ្សារ នៅតែមានអត្រាគ្របដណ្តប់ខ្ពស់ បើទោះបីជាសេដ្ឋកិច្ចយើងមានបញ្ហា ក្នុងអំឡុងវិបត្តិកូវីដ១៩ រយៈពេលពីរឆ្នាំកន្លងមកក្តី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “ចំនួនអ្នកជួលបរទេសមិនកើនខ្ពស់ទេ ប៉ុន្តែតម្រូវការពីប្រជាពលរដ្ឋក្នុងស្រុកបានកើនឡើង ដោយសារជីវភាពរបស់ពួកគេមានភាព​ប្រសើរឡើង”។ លោកបន្តថា “ជាមួយគ្នានេះ តម្រូវការរបស់ជនបរទេ​សក៏មិនសូវមានការធ្លាក់ចុះនោះទេ ព្រោះពួកគេនៅតែប្រកបរបរអាជីវកម្មនៅទីនេះ”។

លោកច្រឹក សុខនីមបានបន្តថា ចំណែកតម្រូវការអាគារការិយាល័យនៅតែខ្ពស់ផងដែរ សម្រាប់អាគារការិយាល័យកម្រិតB និងC ប៉ុន្តែការិយា​ល័យលំដាប់A ហាក់មិនសូវមានតម្រូវការ ដោយសារក្រុមហ៊ុនជាច្រើនពួកគេបានគិតគូពីផែនការចំណាយ ក៏ដូចជាប្រុងប្រយ័ត្ន ក្នុងការចំណាយរបស់ពួកគេ ស្របពេលក្រុមហ៊ុនលំដាប់អន្តរជាតិធំៗ មានចំនួនមានកម្រិតនៅកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here