ទីក្រុងរណប ING CITY នៅតែដំណើរការអភិវឌ្ឍតាមផែនការមេនៃប្លង់គោលអភិវឌ្ឍន៍

ដោយ ម៉ាលីណា

ភ្នំពេញៈ ល្បឿននៃការអភិវឌ្ឍនៅទីក្រុងរណប ING CITY ដែលជាទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ បាននិងកំពុងដើរតាមផែនការមេរបស់ខ្លួន ខណៈតម្លៃដីធ្លីនៅតំបន់នេះមានកំនើនយ៉ាងខ្ពស់ ជាមួយគំរោងសាងសង់បុរី មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិនានាកំពុងលេចចេញជារូបរាង។

យោងតាមផែនការមេរបស់ក្រុមហ៊ុនING Holding ដែលគេហទំព័រPropertyarea.asiaទទួលបានឲ្យដឹងថា ទីក្រុងរណបING CITYគ្របដណ្តប់លើផ្ទៃដីជាង២០០០ហិកតា ដែលមានវិសាលភាពដ៏ធំមួយ និងជា ទីក្រុងរណបធំជាងគេនៅរាជធានីភ្នំពេញ។ តាមគំរោងក្រុ មហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះជាតំបន់មានការអភិវឌ្ឍបែបបៃតង និងគោរពតាមគោលការណ៍បរិស្ថាន។ តាមឯកសារដដែលបានឲ្យដឹងថា ក្រុមហ៊ុនគ្រោងអភិវឌ្ឍន៍តំបន់នេះជាមជ្ឈមណ្ឌលលំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្ម កន្លែងចំណតយានយន្ត ជាសហគមន៍សម្រាប់និវត្តន៍ជនជាតិចិន មជ្ឈមណ្ឌលកីឡាជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយនឹងទស្សនវិស័យចំពោះមុខ និងរៀបចំតំបន់ដែលទើបអភិវឌ្ឍន៍ថ្មីនេះ សា លារាជធានីភ្នំពេញ រួមជាមួយសាលាក្រុងប៉ារីសដើម្បីសិក្សារួមគ្នាពីការអភិវឌ្ឍ និងដោះ ស្រាយ បញ្ហាប្រឈមចំពោះមុខ ទាក់ទងនឹងការកើនឡើងនូវយានយន្ត ការបំពុលទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ឋនានា ដើម្បីធ្វើយ៉ាងណាឲ្យតំបន់នេះសមស្របជាតំបន់ដែល មានភាពបៃតង និងត្រៀមរៀបចំនគរូបនីយកម្មឲ្យមានភាពល្អប្រសើរ និងអាចឆ្លើយតបនឹងកំនើនប្រជាសាស្រ្តនៅតំបន់នេះ។

ដោយសារជាតំបន់ថ្មី ងាយស្រួលហេដ្ឋារចនាសម្ព័ន្ឋ និងកំនើនប្រជាសាស្រ្តនៅតំ បន់នេះ ទើបអ្នកវិនិយោគជាតិ អន្តរជាតិបាននិងកំពុងវិនិយោគគំរោងលំនៅដ្ឋានធមៗនៅ តំបន់នេះ ពិសេសផ្សារទំនើបលំដាប់អន្តរជាតិ២កំពុងបានសាងសង់ឡើង ក្នុងចំណោ មផ្សារទំនើបធំៗចំនួនបី។ អ្វីកាន់តែពិសេសផ្សារទំនើបAEON MALL3នឹងសាង សង់នៅតំបន់នេះនាពេលអនាគត ខណៈក្រុមហ៊ុនEAON GROUPបានទិញដីនៅតំបន់នេះទុករួចទៅហើយ។

អតីតវីរស្ថាត្យករកម្ពុជា លោកបណ្ឌិតវណ្ណ ម៉ូលីវណ្ណធ្លាប់បានផ្តល់អនុសាសន៍ឲ្យអភិវឌ្ឍន៍រាជធានីភ្នំពេញឆ្ពោះទៅកាន់ភាគខាងត្បូង ដោយសារតំបន់ភាគខាងត្បូងមាន ដីទំនេរច្រើន មានសណ្ឋានដីខ្ពស់មិនប្រឈមនឹងការលិចទឹក និងងាយស្រួលរៀបចំហេដ្ឋា រចនាសម័ ន្ឋនានា ដោយសារជាតំបន់មានការអភិវឌ្ឍថ្មី។

នាយិកាប្រចាំប្រទេសនៃក្រុមហ៊ុន CBRE Cambodia អ្នកនាងអាន សុធីតាធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា តំបន់នេះជាទីក្រុងថ្មី និងមាន ការរៀបចំហេដ្ឋារចនាសម្ព័ន្ឋថ្មី ដែលវាមានភាពងាយស្រួល ក្នុងការរៀបចំការអភិវឌ្ឍជាងទីក្រុងចាស់ ពិសេសមានចម្ងា យជិតជាងគេចេញពីកណ្តាលក្រុង បើធៀបនឹងទីក្រុងរណ បដទៃទៀត។

អ្នកនាងបន្តថា “តំបន់នេះកំពុងមានការរីកចម្រើន ដោយរយៈពេល៥ឆ្នាំខាងមុខវា នឹងជាតំបន់លំនៅដ្ឋាន ហើយរយៈពេល១០ឆ្នាំទៀត ខ្ញុំគិតថាតំបន់នេះនឹងប្រែក្លាយជាតំបន់ពាណិ ជ្ជកម្ម”។
បច្ចុប្បន្នតំបន់នេះកំពុងមានការរីកចម្រើនយ៉ាងលឿន ដោយមានបុរីជាច្រើនកំពុង សាងសង់នៅតំបន់នេះ ដូចជាបុរីប៉េង ហួត បុរី WOODLAND, គំរោងផ្សារទំនើបAEON MALL3 និងគំរោងបង្កើតផ្សារទំនើបរបស់បុរីជីព ម៉ុងជាដើម។

ជាមួយគ្នានេះលោក វ៉ា វីរៈ អ្នកជំនាញអចលនទ្រព្យអន្តរជាតិ និងជាអគ្គនាយកក្រុមហ៊ុន Century21 Fortuna Investmen tបានមានប្រសាសន៍ឲ្យដឹងផងដែរថា មានគំរោងវិនិយោគជាច្រើន បានចាប់ផ្តើមនៅតំបន់នេះរួចហើយ ដោយសារតំបន់នេះកំពុងមានសក្តានុពល និងមានប្លង់មេអភិវឌ្ឍន៍ត្រឹមត្រូវ មានហេដ្ឋារចនាសម្ព័ន្ឋល្អប្រសើរនិងធំជាងគេនៅក្រុងភ្នំពេញ។លោកបន្តថា ការមានប្លង់មេអភិវឌ្ឍន៍ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីធ្វើឲ្យតំបន់នោះ មានការអភិវឌ្ឍន៍ប្រកបដោយភាពរៀបរយ និងទាក់ទាញអ្នកវិនិយោគអន្តរជាតិនានា។
លោកបន្តថា “ខ្ញុំគិតថាតំបន់នេះស័ក្តិសមជាតំបន់ពាណិជ្ជកម្ម នាពេលអនាគត ព្រោះទីតាំងនេះល្អប្រសើរ និងស័ក្តិសមជាទីក្រុងថ្មីមួយដែលមានវិសាលភាពធំ និងមាន ហេដ្ឋារចនាសម័្ពន្ឋតភ្ជាប់យ៉ាងល្អប្រសើរ”។

លោកបន្តថា “វាស្ថិតនៅកៀកក្រុងតាខ្មៅ ហើ យប្រសិនជាព្រលានយន្តហោះថ្មី សាងសង់នៅស្រុកកណ្តាលស្ទឹង នឹងធ្វើឲ្យមានចរាចរឆ្លងកាត់តំបន់នេះកាន់តែច្រើន ពេលនោះសកម្មភាពពាណិជ្ជកម្មនឹងរសរវើក”។

លោកវ៉ា វីរៈបានបន្តថា ចំណែករោងចក្រ សហគ្រាស ជាបណ្តើរៗនឹងរើចេញពីតំបន់នេះ ព្រោះនៅពេលសកម្មភាពពាណិជ្ជកម្មកើតនៅតំបន់ណា រោងចក្រ សហគ្រាសនៅតំបន់នោះនឹងចាកចេញ ដោយសារវិស័យពាណិជ្ជកម្មទាញយក និងបង្កើតតម្លៃបន្ថែមបានកាន់តែច្រើន។លោកបន្តថា ឧទាហរ៍រោងចក្រ សហគ្រាសអាចជួលបានត្រឹម៣ទៅ៤ដុល្លារក្នុងមួយម៉ែត្រការ៉េ និងសាងសង់អាគារពាណិជ្ជកម្ម និងលំនៅដ្ឋានអាចទាញតម្លៃបានកាន់តែខ្ពស់ ពេលនោះរោងចក្រ សហគ្រាសនឹងរើចាកចេញដោយស្វ័យប្រវត្តិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here