ប្រធានសមាគមអចលនទ្រព្យសកល បង្ហើបពីវិធីសាស្ត្រលក់ផ្ទះបានលឿន និងចំណេញខ្ពស់

ដោយៈ រ៉ាណេត

ភ្នំពេញៈ ប្រធានសមាគមអចលនទ្រព្យ សកល (GRA) លោកសំសុខនឿនបានធ្វើការចែករំលែកនូវចំណេះដឹងស្ដីពីភាពជាអ្នកជំនាញក្នុងការលក់ផ្ទះរបស់ភ្នាក់ងារនិងមានឱកាសទទួលបានជោគជ័យហើយទទួលមានកម្រៃជើងសារច្រើន។

លោក សំ សុខនឿន បានមានប្រសាសន៍នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០កន្លងមកថា អតិថិជនដែលទិញផ្ទះ ត្រូវបានធ្វើឡើងក្នុងគោលបំណង២ផ្សេងគ្នា គឺទី១ទិញសម្រាប់រស់នៅ ដែលក្នុងនាមជាភ្នាក់ងារ ត្រូវចេះមើលពីភាពចូលចិត្តនៃការរស់នៅរបស់ភ្ញៀវ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា អ្នកខ្លះចូលចិត្តរស់នៅតាមដងទន្លេ។ ចំណែកអ្នកខ្លះទៀតចូលចិត្តរស់នៅតាមតំបន់ស៊ីវីល័យ ដូច្នេះក្នុងនាមយើងជាអ្នកលក់ គួរតែណែនាំបង្ហាញពីផលប្រយោជន៍ក្នុងតំបន់ផ្សេងគ្នាទាំងនេះ។ លោកបន្ថែមថាដូច្នេះក្នុងនាមជាអ្នកជំនាញត្រូវយល់ឱ្យច្បាស់អំពីស្ថានភាព និងតម្រូវការរបស់អតិថិជន ទើបអាចឱ្យដំណើរការនៃការលក់ទទួលបានផលល្អ និងចំណេញថវិកាច្រើន

អ្នកជំនាញវិស័យអចលនទ្រព្យខាងលើ ក៏បានថ្លែងពីសកម្មភាពមួយចំនួននៅក្នុងវិស័យអចលនទ្រព្យផងដែរ ដោយលើកឡើងពីនៅការវាយតម្លៃខុស ពីការពិតដែលផ្ទុយពីវិជ្ជាជីវៈ ហើយទង្វើបែបនេះ អាចកើតមានចំពោះក្រុមមួយចំនួនតូច ដែលបង្កកើតឡើងដោយមិនស្របច្បាប់ ឬមិនបានទទួលបានការបណ្តុះបណ្តាលជំនាញជាអ្នកអាជីព។

លោកសំ សុខនឿន បានសង្កត់ធ្ងន់ថា ករណីវាយតម្លៃអចលនវត្ថុខ្ពស់ជាងតម្លៃ ទីផ្សារ ដើម្បីទទួលបានប្រយោជន៍ទាំងសងខាងនេះ មិនមែនមានតែក្នុងប្រទេសយើងនោះទេ ពោលគឺនៅតាមបណ្តាប្រទេសនានា លើសកលលោកក៏ធ្លាប់កើតមានដែរ រហូតមានស្ថាប័ន ដែលជាក្រុមហ៊ុនជំនាញក្នុងវិស័យនេះ បានចងក្រងជាក្រមសីលធម៌ និងតម្រូវឱ្យគោរពអនុវត្តទាំងអស់គ្នា

បច្ចុប្បន្ន នៅកម្ពុជា មិនទាន់មានច្បាប់កំណត់ពីកម្រិត នៃការទទួលទោសពីការវាយតម្លៃអចលនទ្រព្យខុសនោះទេ ពោលគឺមានតែការបង្កើតជាច្បាប់វិជ្ជាជីវៈ និងក្រមសីលធម៌ដែលបង្កើតឡើង ដោយសមាគមជំនាញពាក់ព័ន្ធ ក្រោមការរួមគ្នាបង្កើតតែប៉ុ ណ្ណោះ។ ជាដំណោះស្រាយ និងអាចគេចផុតពីករណីទាំងអស់នេះ ទាំងម្ចាស់ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ (ធនាគារម្ចាស់បំណុល) ដែលពាក់ព័ន្ធ គួរតែស្វែងរកក្រុមហ៊ុនជំនាញ ឬភ្នាក់ងារវាយតម្លៃស្របច្បាប់ធ្វើជាដៃគូ ចៀសវាងការខាតបង់ផលប្រយោជន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here