តម្លៃផ្ទះនៅហុងកុងដាំក្បាលចុះថោកបំផុតមិនធ្លាប់មានចាប់តាំង ពីដើមឆ្នាំ២០២០

ដោយៈ សុខុម

ហុងកុង: យោងតាមទិន្នន័យផ្លូវការបង្ហាញថា តម្លៃផ្ទះឯកជននៅហុងកុង ក្នុងខែកក្កដា បានដាំក្បាលចុះថោកបំផុត មិនធ្លាប់មានចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២០ នៅពេលអ្នកទិញផ្ទះបានផ្អាកទិញ ដោយសារការដំឡើងអត្រាការប្រាក់ និងទស្សនវិស័យមិនប្រាកដប្រជា។

ទិន្នន័យបានបង្ហាញកាលពីថ្ងៃច័ន្ទ ទី២៩ ខែសីហា ថា តម្លៃផ្ទះនៅហុងកុង ដែលស្ថិតក្នុងចំណោមទីផ្សារលំនៅដ្ឋាន ថ្លៃបំផុតរបស់ពិភពលោកបានធ្លាក់ចុះ១,៦% កាលពីខែកក្កដា ធៀបនឹងខែមិថុនា ដែលធ្លាក់ថ្លៃ០,៩%។ សន្ទស្សន៍តម្លៃអចលនទ្រព្យ បានធ្លាក់ចុះមកនៅត្រឹម៣៧៦,១ពិន្ទុក្នុងខែកក្កដា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃផ្ទះនៅហុងកុង ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ បានធ្លាក់ចុះ៤,៥%គិតមកទល់នឹងពេលនេះ។

លោក Martin Wong ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅទីភ្នាក់ងារអចលនទ្រព្យអង់គ្លេស ប្រចាំតំបន់ Greater China (ចិនដីគោក ហុងកុង ម៉ាកាវ និងតៃវ៉ាន់) បានលើកឡើងថា “នៅក្នុងទីផ្សារនេះខ្វះព័ត៌មានវិជ្ជមាន ហើយវីរុសកូវីដ-១៩ កំពុងឆ្លងរីករាលដាលជាថ្មីម្ដងទៀត។ ដូច្នេះហើយអ្នកទិញ និងអ្នកលក់ជាច្រើនកំពុងរង់ចាំមើល ស្ថានការណ៍ទីផ្សារ ជាហេតុធ្វើឱ្យចំនួនប្រតិបត្តិការទិញលក់ធ្លាក់ចុះ”។

កាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ ករណីឆ្លងថ្មីបានកើនឡើងខ្លាំង រហូតឈានជិតដល់១០.០០០ករណីនៅក្នុងទីក្រុងនេះ។

លោក Martin Wong រំពឹងថា តម្លៃផ្ទះនឹងបន្តធ្លាក់ចុះ ក្នុងខែសីហា និងខែកញ្ញា ប៉ុន្តែតម្លៃអាចនឹងទ្រឹងវិញ នៅពេលទីក្រុងហុងកុង និងចិនដីគោក បន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរ៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here