ក្រុមហ៊ុនជប៉ុនជាង២៥០កំពុងវិនិយោគលើវិស័យអាទិភាពធំៗនៅកម្ពុជា

ដោយៈ សុផារី

ភ្នំពេញៈ រហូតមកដល់ពេលនេះ មានក្រុមហ៊ុនជប៉ុនប្រមាណជាង២៥០ក្រុមហ៊ុន កំពុងវិនិយោគនៅប្រទេសកម្ពុជា ភាគច្រើនផ្តោតលើវិស័យកម្មន្តសាល ពាណិជ្ជកម្មនិងសេវាកម្ម ធនាគារ សំណង់ និងធានារ៉ាប់រង ជាដើម ដោយត្រឹមឆមាសទី១ឆ្នាំនេះ មានក្រុមហ៊ុនហ៊ុនជប៉ុនថ្មីចំនួន៨បានមកបោះទុនវិនិយោគនៅកម្ពុជា។

នេះបើយោងតាមប្រសាសន៍របស់លោក កាន់ដាយូហ្គូ (KANDA YOGO) ប្រធានសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន នៅក្នុងកម្មវិធីជំនួបពិភាក្សាជាមួយអ្នកជំនួញជោគជ័យ ក្នុងប្រទេសកម្ពុជា” នៅព្រឹកថ្ងៃទី ២៦ ខែសីហានេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានសមាគមរូបនេះ បានបន្តថា ក្រុមហ៊ុនជប៉ុនជាង២៥០នេះ គឺជាក្រុមហ៊ុន ដែលបានចុះបញ្ជីនៅសមាគម ប៉ុន្តែមានក្រុមហ៊ុនច្រើនទៀត ដែលកំពុងវិនិយោគនៅកម្ពុជា តែមិនបានចុះបញ្ជីជាមួយសមាគមនៅឡើយ។ ក្នុងនោះ២៥ភាគរយ បានវិនិយោគលើវិស័យកម្មន្តសាល។ ២៥ភាគរយវិនិយោគលើពាណិជ្ជកម្ម និងសេវាកម្ម និងក្រុមហ៊ុន៥០ភាគរយទៀតវិនិយោគលើវិស័យទូទៅ ដូចជាធនាគារ វិស័យសំណង់ និងវិស័យធានារ៉ាប់រងជាដើម។

លោកសង្ឃឹមថា នៅឆ្នាំ២០២៣ខាងមុខនេះ នឹងមានក្រុមហ៊ុនជប៉ុនជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ដោយសារកម្ពុជាបានទប់ស្កាត់ជំងឺកូវីដ-១៩បានល្អប្រសើរ ខណៈគិតត្រឹមឆមាសទី១ ឆ្នាំ២០២២នេះ មានក្រុមហ៊ុនហ៊ុនជប៉ុនថ្មី បានមកបោះទុនវិនិយោគនៅកម្ពុជាចំនួន៨ក្រុមហ៊ុន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here