តើ​អ្វី​ជា​ក្បួន​កាត់បន្ថយ​ការចំណាយ

ដោយ​គង់ ម៉ា​លីន

ភ្នំពេញៈ ពាក្យកាត់​បន្ថយ​ការចំណាយ​មិនមែន​អាក្រក់​ទេ តែ​អាច​ជាការ​សន្សំសំចៃ​មួយ ដែល​គ​គួរ​មាន​សំរាប់​អ្នក​ចង់​គ្រប់គ្រង និង​រៀបចំ​ផែនការ​ប្រើប្រាស់​សាច់ប្រាក់​ឲ្យ​បាន​សមរម្យ។

យើង​សូម​លើកយក​ចំណេះដឹង​មួយចំនួន មក​ចែករំលែក​ដល់​អ្នក​ចង់​កាត់បន្ថយ​ការចំណាយ និង​ប្រើប្រាស់​សាច់ប្រាក់​ឲ្យ​កាន់តែ​មាន​ប្រ​សិ​ទ្ឋ​ភាព​ខ្ពស់។

ក្បួនសំខាន់ៗទាំងនោះ​មានដូចជា ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១) ត្រូវ​ចេះ​តាមដាន​ការចំណាយ ព្រោះ​ប្រសិនបើ​អ្នក​មិនដឹងថា ចាយប្រាក់​អស់​ទៅណា​ខ្លះ​ទេ នោះ​អ្នកនឹង​ជួប​បញ្ហា​ប្រាក់​នាពេល​អនាគត​ជាក់​ជាពុំខាន។ ហេតុនេះ​ចូរ​កត់ត្រា​រាល់​ចំណាយ​ទាំងអស់ ហើយ​សួរ​ខ្លួនឯង​ថា ចំណាយ​ណា​ជា​ចំណាយ​ចាំបាច់។

២) កម្រិត​ចំនួន​ទឹកប្រាក់​ចាយវាយ​ប្រចាំ​សប្តាហ៍ៈ ឧទាហរណ៍​ប្រសិនបើ​អ្នក​កំណត់ថា​ចាយ$50 ក្នុង​មួយ​សប្តាហ៍ ចូរ​ដាក់​តាម​ខ្លួន​តែ$50 ហាម​ថែម ហាម​ចាយ​លើស​កម្រិត។ ករណី​ដែល​ចាយ​នៅសល់ ឧទាហរណ៍​ចាយ​អស់​ត្រឹមតែ$30 ទឹកប្រាក់​ដែល​នៅសល់ មិនត្រូវ​យកទៅ​បូក​ជាមួយ​សប្តាហ៍​បន្ទាប់​ទេ ពោលគឺ​សប្តាហ៍​ក្រោយ​ត្រូវ​ចាយ​តែ $50 មិនមែន $70 ទេ។

៣) ពេល​ដើរលេង​យប់ ចូរ​ដាក់​ប្រាក់សុទ្ធ​តាម​ខ្លួន​ត្រឹម​កម្រិត​កំណត់​បាន ហើយ​ចូរ​កុំ​យក​កាត​ធនាគារ​តាម​ខ្លួន បើ​មិន​ចង់​ឲ្យ​ចាយ​លង់ខ្លួន។ ការចាយ​ប្រាក់សុទ្ធ​នឹងធ្វើ​ឲ្យ​អ្នក​ដឹងខ្លួន​ថា​ចំណាយ​អស់​ច្រើន ហើយ​រអា​មិន​ហ៊ាន​ចំណាយ។

៤) ចូរ​ទិញ​ទំនិញ​ដោយមាន​បញ្ជី ជៀសវាង​ទិញ​បន្លែ​ផ្លែឈើ​ស្រស់​ច្រើន​ហួស​កម្រិត​បរិភោគ​ពីរ​បី​ថ្ងៃ ព្រោះ​នឹងត្រូវ​ខាត​ប្រាក់ទទេៗ ពេល​របស់​ទាំងនោះ​រលួយ​ខូច​ព្រោះ​បរិភោគ មិនទាន់។

៥) កែប្រែ​ទម្លាប់​ចាយប្រាក់ៈ បើ​អ្នករក​ឃើញថា ខ្លួន​ចំណាយ​ខ្ជះខ្ជាយ​ទៅលើ​អ្វី​ហើយ​ចូរ​ព្យាយាម​កត់​បន្ថយ ចំណាយ​លើ​មុខ​នោះ។ ពេល​អនុវត្តន៍​បាន​ជោគជ័យ​មួយ​ហើយ ចូរ​បន្ត​អនុវត្ត​លើ​ចំនុច​ផ្សេង​មួយទៀត រហូតដល់​លែងមាន​ចំនុច​ខ្ជះខ្ជាយ​តាម​ដែល​អាចធ្វើ​ទៅបាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here