គេហទំព័រPROPERTY AREA ASIA ចុះអនុស្សារណយោគយល់ជាមួយសមាគមអចលនទ្រព្យសកលដើម្បីលើកស្ទួយវិស័យអចលនទ្រព្យនៅកម្ពុជា

ដោយៈវណ្ណារ៉ា

ភ្នំពេញៈ ក្នុងគោលបំណងលើកស្ទួយ និងជំរុញការផ្សព្វផ្សាយពី វិស័យអចលនទ្រព្យកម្ពុជា ឱ្យកាន់តែមានភាពទូលំទូលាយ ក្រុមហ៊ុនគេទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ច PROPERY AREA ASIA បានចុះកិច្ចអនុស្សារណយោគយល់ ជាមួយសមាគមអចលនទ្រព្យ សកល (GRA) ក្រោមការចូលរួមអបអរសាទរនិងធ្វើជាសាក្សីពីសំណាក់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យជាច្រើននាក់។

នៅក្នុងពិធីចុះហត្ថលេខានាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ នៅសាលសន្និសីទ Urban Village ភ្នំពេញ លោក យិន លាងគង់ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនគេហទំព័រ PROPERTY AREA ASIA បានមានប្រសាសន៍ថាការចុះកិច្ចអនុស្សារណយោគយល់នាពេលនេះគឺជាការរួបរួមគ្នារវាងក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មាននិងសមាគមអចលនទ្រព្យសកលក្នុងការជួយជំរុញនិងលើកកម្ពស់វិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែទូលំទូលាយប្រកបដោយប្រសិទ្ធភាពខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ការផ្សព្វផ្សាយព័ត៌មានពីវិស័យអចលនទ្រព្យ មានសារសំខាន់បំផុតសម្រាប់បណ្តាអ្នកជំនួញ អ្នកវិនិយោគ និងអភិវឌ្ឍន៍ទាំងជាតិ និងអន្តរជាតិ។លោកបន្តថា បន្ថែមពីនេះ តាមរយៈការផ្សព្វផ្សាយព័ត៌មាន ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពនេះ ប្រៀបបានទៅនឹងដែកឆក់មួយ ក្នុងការទាក់ទាញបណ្តាញក្រុមហ៊ុនអន្តរជាតិឱ្យចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសការអភិវឌ្ឍន៍ ក្នុងវិស័យអចលនទ្រព្យ និងសំណង់ផងដែរ

លោកបញ្ជាក់ថា តាមរយៈការចុះកិច្ចអនុស្សារណយោគយល់នេះ នឹងចូលរួមលើកកម្ពស់ទីផ្សារ និងវិស័យអចលនទ្រព្យនៅកម្ពុជា បានយ៉ាងល្អប្រសើរថែមមួយកម្រិតទៀត

ប្រធានសមាគមអចលនទ្រព្យសកល (GRA) លោកសំ សុខនឿន បានមានប្រសាសន៍ថា ក្នុងនាមតំណាងសមាគមអចលនទ្រព្យសកល សូមសម្ដែងនូវភាពរីករាយ ដែលបានសហការជាដៃគូ ជាមួយក្រុមហ៊ុនគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ច PROPERTY AREA ASIA ដែលបណ្តាញផ្សព្វផ្សាយព័ត៌មានមួយដ៏ល្បីឈ្មោះនៅកម្ពុជា

លោកបន្តទៀតថា ភាពរីកចម្រើន និងអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យ ត្រូវពឹងផ្អែកមួយចំណែកធំ ទៅលើបណ្តាញផ្សព្វផ្សាយដែលមានគុណភាព តម្លាភាព និងប្រសិទ្ធភាព ពីទីផ្សារក្នុងស្រុក ទៅកាន់ទីផ្សារក្រៅស្រុក។លោកបន្តថា ការផ្សព្វផ្សាយព៌តមានពិត គ្រប់ជ្រុងជ្រោយនឹងផ្តល់មនូវគុណប្រយោជន៍ ដែលអាចអូសទាញបណ្តាអ្នកវិនិយោគអន្តរជាតិឱ្យចូលមកកាន់កម្ពុជា

ក្រៅពីនេះរាល់ព័ត៌មានអចលនទ្រព្យដែលបានធ្វើការផ្សព្វផ្សាយក៏ជាធាតុមួយយ៉ាងសំខាន់សម្រាប់អ្នកជំនួញក្នុងវិស័យមួយនេះដើម្បីធ្វើការសិក្សាស្វែងយល់លម្អិតពីស្ថានភាពនៃវិស័យអចលនទ្រព្យមុនពេលសម្រេចបណ្តាក់ទុនវិនិយោគក្នុងផ្នែកណាមួយ។

ក្រោយពេលបញ្ចប់កិច្ចចុះហត្ថលេខា លើអនុស្សារណយោគយល់ខាងលើនេះ លោក យិន លាងគង់ ក៏ត្រូវបានប្រកាសតែងតាំង ជាទីប្រឹក្សារបស់សមាគមអចលនទ្រព្យ សកល (GRA) ដោយទទួលបន្ទុកលើការផ្សព្វផ្សាយព័ត៌មានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here