លំហូរវិនិយោគទ្រព្យសកម្មថេររបស់ចិនកើនឡើងជិត៦ភាគរយក្នុងរយៈពេល៧ខែដំបូង

ដោយ: លាងហួរ

ប៉េកាំងៈ ទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញនៅថ្ងៃចន្ទនេះថា ការវិនិយោគទ្រព្យសកម្មថេររបស់ប្រទេសចិនបានកើនឡើង៥,៧ភាគរយ ក្នុងរយៈពេល៧ខែដំបូង បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំមុន។

 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

NBS បានបង្ហាញឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគទ្រព្យសកម្មថេរ ចាប់ពីខែមករា ដល់ខែកក្កដា មានចំនួនសរុប៣១,៩៨ពាន់ពាន់លានយ័ន (ប្រហែល៤,៧៤ពាន់ពាន់លានដុល្លារ) ។

 

កំណើននេះបានធ្លាក់ចុះពីការកើនឡើង៦,១ភាគរយ ដែលបានប្រកាសក្នុងឆមាសទីមួយ នៃឆ្នាំនេះ។  នៅក្នុងខែកក្កដា ការវិនិយោគទ្រព្យសកម្មថេរបានកើនឡើង០,១៦ភាគរយធៀបនឹងខែមិថុនា។

 

ចាប់ពីខែមករាដល់ខែកក្កដា ការវិនិយោគទ្រព្យសកម្មថេរពីវិស័យឯកជនបានកើនឡើង២,៧ភាគរយធៀបនឹងឆ្នាំមុនដល់១៧,៨ពាន់ពាន់លានយ័ន៕

LEAVE A REPLY

Please enter your comment!
Please enter your name here