តម្រូវការទីផ្សារការិយាល័យក្នុងទីក្រុងហូជីមិញបានស្ទុះងើបឡើងវិញ

ដោយ: លាងហួរ

វៀតណាម: អ្នកជំនាញបាននិយាយថា ទីផ្សារការិយាល័យក្នុងទីក្រុងហូជីមិញ បានបង្ហាញសញ្ញាវិជ្ជមានជាលើកដំបូង នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២នេះ។

យោងតាមរបាយការណ៍ពីCBRE បានឱ្យដឹងថា សម្រាប់ការជួល ការផ្លាស់ប្តូរទីតាំងមានច្រើនជាង៥០ភាគរយ នៃប្រតិបត្តិការសរុប ហើយប្រតិ​បត្តិការដែលនៅសល់ គឺសម្រាប់ការពង្រីក ការបន្ត និងការជួលថ្មីប្រហែល២៧ភាគរយ និង១០ភាគរយរៀងគ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងឆមាសទីមួយ ក្រុមហ៊ុនអចលទ្រព្យបានរាយការណ៍ថា មានអគារការិយាល័យថ្មីប្រភេទB មួយគឺCMC Creative Space ក្នុងខណ្ឌលេខ៧បានដាក់ចូលទីផ្សារ។

ការផ្គត់ផ្គង់ការិយាល័យ ដែលអាចជួលបានសរុបនៅក្នុងទីក្រុងហូជីមិញមានប្រហែល១,៥លានម៉ែត្រការ៉េ។

អត្រាទំនេរជាមធ្យមនៃការិយាល័យប្រភេទA បានថយចុះ១,៦ភាគរយ ពីមួយត្រីមាសទៅមួយត្រីមាស និង២,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មកត្រឹម១០,១ភាគរយ ដោយសារតែប្រតិបត្តិការដ៏ច្រើន នៅក្នុងខណ្ឌលេខ៧។

ទន្ទឹមនឹងនេះ អត្រាទំនេរមធ្យមនៃការិយាល័យ ប្រភេទBបានធ្លាក់ចុះ​មកនៅត្រឹម៩,៧ ភាគរយ ស្ទើរតែដូចគ្នាកាលពីឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here