រដ្ឋាភិបាលវៀតណាមពិចារណាលើការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ៥៨,៧ពាន់លានដុល្លារ

ដោយ: លាងហួរ

ហាណូយ: រដ្ឋាភិបាលវៀតណាមបានបង្ហាញឱ្យដឹង នៅថ្ងៃអាទិត្យ ទី១៤ សីហាថា ប្រទេសវៀតណាម កំពុងពិចារណាសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលរត់តាមបណ្តោយប្រវែងរបស់ប្រទេស ជាមួយនឹងតម្លៃដែលអាចមានរហូតដល់ ៥៨,៧ពាន់លានដុល្លារ។

រដ្ឋាភិបាលបានថ្លែង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម នៅខែក្រោយនេះ នឹងដាក់សំណើសាងសង់ផ្លូវដែកប្រវែង១៥៤៥គីឡូម៉ែត្រ ទៅកាន់ការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្ត ដ៏មានឥទ្ធិពលរបស់បក្សកុម្មុយនិស្តវៀតណាមដែលកំពុងកាន់អំណាច។

ប្រទេសវៀតណាម ជាមជ្ឈមណ្ឌលផលិតកម្មក្នុងតំបន់ កំពុងបង្កើនការវិនិយោគរបស់ខ្លួន លើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីជំរុញដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋាភិបាលវៀតណាមបាននិយាយថា ផ្លូវរថភ្លើងដែលមានប្រវែងសរុប៦៦៥គីឡូម៉ែត្រ និងការវិនិយោគសរុបចំនួន២៤,៧២ពាន់លានដុល្លារអាមេរិក នឹងបើកឱ្យធ្វើចរាចរនៅឆ្នាំ២០៣២ ដោយបន្ថែមថា គម្រោងទាំងមូលនឹងត្រូវបញ្ចប់នៅឆ្នាំ ២០៤៥ដល់ឆ្នាំ២០៥០៕

LEAVE A REPLY

Please enter your comment!
Please enter your name here