ទីក្រុង Langfangប្រទេសចិនទម្លាក់ចោលរាល់ការរឹតបន្តឹងលើការទិញផ្ទះ ដើម្បីជំរុញតម្រូវការឡើងវិញ

ដោយ: លាងហួរ

ប្រទេសចិន: សារព័ត៌មាន Beijing Daily បានរាយការណ៍នៅថ្ងៃអង្គារនេះថា ទីក្រុង Langfang ថ្មីៗនេះបានទម្លាក់ចោល ការទប់ស្កាត់ទាំងអស់លើការទិញផ្ទះ ដើម្បីបង្កើនចំណាប់អារម្មណ៍របស់អ្នកទិញ។

ទីក្រុងLangfang ជាទីក្រុងដំបូងគេរបស់ប្រទេសចិន ដែលបានប្រកាសជាសាធារណៈបែបនេះ ចាប់តាំងពីការចាប់ផ្តើម នៃវិបត្តិអចលនទ្រព្យរបស់ប្រទេសចិនកាលពីឆ្នាំ២០២១។

ទីក្រុងLangfang ដែលមានប្រជាជនចំនួន៥,៥លាននាក់ ក៏បានជំរុញឱ្យធនាគារ កាត់បន្ថយការបង់ប្រាក់អប្បបរមា សម្រាប់មូលនិធិផ្តល់លំនៅដ្ឋាន ដែលត្រូវបានប្រើដើម្បីជួយផ្តល់មូលនិធិសម្រាប់ការទិញផ្ទះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកអារម្មណ៍ផុយស្រួយ របស់អ្នកទិញអចលទ្រព្យ នៅក្នុងវិស័យនេះបានកើតឡើង ដោយសារតែបញ្ហាបំណុល របស់អ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើន របស់ប្រទេសចិន ព្រមទាំងបណ្តាលមកពីការគំរាមកំហែងរបស់អ្នកទិញផ្ទះឈប់បង់រំលស់ សម្រាប់គម្រោងដែលមិនទាន់បញ្ចប់។

តម្លៃផ្ទះថ្មី និងបរិមាណលក់ផ្ទះរបស់ប្រទេសចិន បានធ្លាក់ចុះនៅក្នុងខែកក្កដា ធៀបនឹងមួយខែមុននេះ បើយោងតាមការស្ទង់មតិឯកជនមួយ។

នៅឆ្នាំ២០២២នេះ ទីក្រុងចិនរាប់រយ ដែលភាគច្រើនជាទីក្រុងតូចៗ បានចាត់វិធានការដើម្បីជំរុញតម្រូវការ ផ្តល់ការឧបត្ថម្ភធន បន្ធូរបន្ថយការទប់ស្កាត់ និងកាត់បន្ថយតម្រូវការបង់ប្រាក់ ដើម្បីស្តារវិស័យអចលទ្រព្យឡើងវិញ។

ទីក្រុង Langfang ក្នុងខេត្ត Hebei ដែលមានចម្ងាយប្រហែល៦០គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុងប៉េកាំង ក៏បានបន្ធូរបន្ថយវិធានការទប់ស្កាត់ការលក់ផ្ទះ នៅក្នុងតំបន់នៅជិតព្រំដែនរបស់ខ្លួន ជាមួយទីក្រុងប៉េកាំង និងតំបន់ថ្មី Xiongan ផងដែរ។

ទីផ្សារអចលនទ្រព្យក្នុងទីក្រុងLangfang ត្រូវបានគេមើលឃើញថា តម្លៃផ្ទះបន្តដាំក្បាលចុះ ក្នុងរយៈពេល៧ខែជាប់គ្នារហូតដល់ខែកក្កដា៕

LEAVE A REPLY

Please enter your comment!
Please enter your name here