ផ្សារ​ទំនើប​តម្លៃ១០០លាន​ដុល្លារ​បាន​ពន្យា​ពេល​ជាថ្មី ខណៈ​មាន​ដំណឹង​ថា​ម្ចាស់​ផ្សារ​នេះ​មានបំណង​លក់​ចេញ

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ ផ្សារ​ទំនើប​លំដាប់​អន្តរជាតិ Phnom Penh Maga Mall គ្រោង​នឹង​បើក​ដំ នើ​រការ​នៅ​កំឡុង​ដើម​ត្រីមាស​ទី២ ឆ្នាំ២០២០កន្លងមក​បាន​ពន្យា​ពេល​ជាថ្មី ខណៈ​មាន​ព៌​ត​មាន​ច្បាស់​ការណ៍​ថា ម្ចាស់​គំរោង​នេះ​គ្រោង​លក់​ផ្សារ​នេះ​ទៅកាន់​អ្នកវិនិយោគ​ដទៃទៀត។

ផ្សារ​ដែល​គេ​គេ​ស្គាល់​ផ្សារ​ទំនើប Parkson ស្ថិតនៅលើ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី​នេះ មានឈ្មោះ​Phnom Penh Mega Mall ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Hasson (Cambodia) Development Co, Ltd លោក ROFY OTHSMAN ធ្លាប់បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ផ្សារ​ទំនើប​កំពស់៩ជាន់​នេះ មាន​ទំហំ១៤០,០០០ម៉ែត្រការ៉េ និង​មាន​លក់ទំនិញ​ចម្រុះ ដែល​យើង​រំពឹងថា​នឹង​ទទួលបាន​ជោគជ័យ និង​ការគាំទ្រ​ពី​អតិថិជន។

លោក​បន្តថា “ផ្សារ​ទំនើប​នេះ​ស្ថិតនៅ​ទីតាំង​ល្អប្រសើរ ដោយ​ស្ថិតនៅលើ​ផ្លូវធំ ព័​ទ្ឋ​ជុំវិញ​ដោយ​លំនៅដ្ឋាន ខុន​ដូ ក្រសួង​មន្ទីរ និង​សាលារៀន​ជុំវិញ ហេតុនេះ​យើង​រំពឹងថា​វា​នឹង​ទទួលបាន​ជោគជ័យ” ។ លោក​បន្តថា “ទុនវិនិយោគ​ក្នុង​គំរោង​នេះ មាន​ទំហំ​ទឹកប្រាក់​ចន្លោះ​ពី៧០ទៅ៨០លាន​ដុល្លារ ប៉ុន្តែ​បើ​រាប់បញ្ចូល​តម្លៃ​ដី គឺ​គំរោង​វិនិយោគ​នេះ​មានតម្លៃ​រហូតដល់១០០លាន​ដុល្លារ​អាមេរិក” ។

លោក ROFY OTHSMAN បាន​បន្តថា ជាមួយនឹង​ការគិតគូ​ពី​ចំណត​យានយន្ត ដែល​វា​ជា​បញ្ហា​ប្រឈម​មួយ​នៅ​ទីក្រុង​ភ្នំពេញ ទើប​ក្រុមហ៊ុន​បានរៀបចំ​ចំណត ដែល​អាច​ចត​យានយន្ត​បាន​រហូតដល់១៥០០គ្រឿង ដោយមាន​ទាំង​ចំណត​លើ និង​ខាងក្រោម​ដី ដើម្បី​បំរើ​សេចក្តីត្រូវការ និង​ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន។

បច្ចុប្បន្ន​ក្រុមហ៊ុន​បានផ្តល់​សិ​ទ្ឋ​ជួល ផ្តាច់មុខ​ដល់​ក្រុមហ៊ុន CBRE Cambodia ដែលមាន​ជំនាញ​លើ​ការងារ​នេះ។

លោកស្រី​អាន សុ​ធីតា​នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន CBRE Cambodia មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ ប៉ុន្តែ​អ្នកនាង​ធ្លាប់បាន​មានប្រសាសន៍ថា ចំនួន​ផ្សារ​ទំនើប​នៅ​រាជធានី​ភ្នំពេញ មិនទាន់​លើស​តម្រូវការ​នៅឡើយ​ទេ ដោយសារ​ទំហំ​ផ្សារ​ទំនើប​ធៀប​នឹង​មនុស្សម្នា​ក់នៅ​ក្រុងភ្នំពេញ គឺ​ទំហំ​ផ្សារ​នៅមានកម្រិត​នៅឡើយ។ ម្យ៉ាងទៀត​ដោយសារតែ​អ្នកវិនិយោគ​និមួយៗ បាន​ចាប់យក​ចំណែក​អតិថិជនខុសៗគ្នា ទីតាំងខុសៗគ្នា។

អ្នកនាង​បន្តថា “ការវិនិយោគ​ផ្សារ​ទំនើប​ងាយ​ទទួលបាន​ផល​ត្រលប់​មកវិញ ប៉ុន្តែ​អ្នកវិនិយោគ​ត្រូវតែ​ធ្វើការ​កែលំអរ និង​រចនា​សោភ័ណភាព និង​ទីតាំង​លក់​រៀងរាល់៥ឆ្នាំ ម្តង ទើប​ទទួលបាន​ជោគជ័យ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here