ផ្សារទំនើបដ៏ធំមួយនៅខេត្តព្រះសីហនុ ក្រោមការវិនិយោគរបស់ចិន ចាប់ផ្តើមបើកដំណើរការ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ផ្សារទំនើបព្រីនស៍ម៉ល (Prince Mall) ដែលមានទីតាំងនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការសាកល្បង ខណៈផ្សារទំនើបនេះ នឹងបម្រើជាំមជ្ឈមណ្ឌលទិញទំនិញខ្នាតធំមានមុខងារចម្រុះ និងមានទំនិញម៉ាកល្បីៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Zhang Rui Jun តំណាង Prince Mall មានប្រសាសន៍ថា ដើម្បីឆ្លើយតបនិងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនព្រីនស៍ហ័នយូ រៀលអ៊ីស្ទេតគ្រុប ជាមជ្ឈមណ្ឌលទិញទំនិញបែបចម្រុះដំបូងបង្អស់នៅខេត្តព្រះសីហនុ ។ ការបើកសម្ពោធសាកល្បងថ្ងៃនេះ គឺទទួលបានការជួយជ្រោមជ្រែង និងការយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ។

លោក បានបន្តថា នេះជាជំហានដំបូងយើងសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាល ខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុកដាក់គាំទ្រប្រតិបត្តិការរបស់ក្រុមហ៊ុន និងផ្ដល់នូវផលិតផលដែលមានគុណភាព និងសេវាកម្មល្អ ធ្វើឱ្យខេត្តព្រះសីហនុទទួលបាននូវមជ្ឈមណ្ឌលទិញទំនិញបែបចម្រុះមួយ និងចូលរួមចំណែកក្នុងការបង្កើតឱកាសការងារ និងចំណូលបង់ពន្ធជូនរដ្ឋ ។

លោក Legen Cinema តំណាងអាជីវកម្មផ្សារទំនើបព្រីនស៍ម៉ល មានប្រសាសន៍ក្នុងសម្ពោធដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើបនេះនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ថា នេះជាគម្រោងមជ្ឈមណ្ឌលទិញទំនិញខ្នាតធំមានមុខងារចម្រុះ មានទំនិញម៉ាកល្បីៗ ។
ព្រីនស៍ហ័នយូ រៀលអ៊ីស្ទេត ជាកាដូរសម្រាប់ខេត្តព្រះសីហនុ គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប ។ ព្រីនស៍ម៉ល មានប្រតិបត្តិការលើដី ៥ម៉ឺនម៉ែត្រក្រឡា មានទំនិញម៉ាកល្បីៗជាង ១២០ហាង ចំណតរថយន្តជាង ១.២០០កន្លែង ផ្ដល់ឱ្យអ្នកប្រើប្រាស់នៅខេត្តព្រះសីហនុនូវបទពិសោធន៍ នៃការទិញទំនិញបែបកម្សាន្ត បែបចម្រុះពេញលេញ បម្រើសេវាកម្ម បម្រើអតិថិជន ។

លោក Legen ព្រីនស៍ម៉ល ប្រជុំទៅដោយអាជីវកម្មធំៗចំនួន៥ រួមមាន៖ -ទំនិញលក់រាយទាន់សម័យលំដាប់អន្តរជាតិ – អាហារឆ្ងាញ់លំដាប់ពិភពលោក -ការកម្សាន្តលំដាប់ខ្ពស់ -ការសាកល្បងលក្ខណៈគ្រួសារ និងរបស់ប្រើប្រាស់ក្នុងផ្ទះប្រចាំថ្ងៃ ។
លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថា តាងនាមរដ្ឋបាលខេត្តលោកមានសេចក្តីរីករាយក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការសាកល្បងផ្សារទំនើបព្រីនស៍ ម៉ល ក្នុងក្រុងព្រះសីហនុ ក្រោមគោលនយោបាយបើកចំហ និងស៊ីជម្រៅរបស់ប្រទេសទាំងពីរ (កម្ពុជា-ចិន) ធ្វើឱ្យប្រទេសទាំងពីរមានទំនាក់ទំនងល្អ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសគឺការអភិវឌ្ឍនៅខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន។

លោក បានថ្លែងថា ជាក់ស្ដែងយើងឃើញមានអ្នកវិនិយោគគិនចិនយ៉ាងច្រើនមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ លើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សំណង់ ដឹកជញ្ជូន និងទេសចរណ៍ជាដើម ។ ភាពរីកចម្រើនលើវិស័យទាំងនេះបានចូលរួមចំណែកដល់កំណើនចំណូលរបស់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចរបស់ខេត្ត។ លើសពីនេះធ្វើឱ្យខេត្តព្រះសីហនុ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាប្រទេសនានាក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here